ប្រមុខក្រសួងរតនាគារអាមេរិកហៅការចរចានៅទីក្រុងប៉ារីសជាមួយចិនថាល្អណាស់ខណៈជំនួបលោកTrump-Xiពុំច្បាស់លាស់

2026/03/17 05:48:12 pm        105

គណៈប្រតិភូពាណិជ្ជកម្មសហរដ្ឋអាមេរិកដឹកនាំដោយលោក Scott Bessent រដ្ឋមន្ត្រីក្រសួងរតនាគារ និងលោក Jamieson Greer តំណាងពាណិជ្ជកម្ម បានបញ្ចប់ការចរចារយៈពេលពីរថ្ងៃជាមួយសមភាគីចិននៅទីក្រុងប៉ារីស ប្រទេសបារាំង កាលពីថ្ងៃចន្ទ១៦មីនាដើមសប្ដាហ៍នេះ។

លោក Bessent បានហៅកិច្ចប្រជុំនោះថា"ល្អណាស់"នៅក្នុងអំណានជាផ្លូវការលើកដំបូងរបស់អាមេរិក។

គណៈប្រតិភូបានជួបជាមួយឧបនាយករដ្ឋមន្ត្រីចិនលោក ហ៊ើ លីហ្វឹង (He Lifeng) និងប្រធានអ្នកចរចាពាណិជ្ជកម្ម លោក Li Chenggang។ ក្រុមមន្ត្រីអាមេរិកត្រូវបានគេរាយការណ៍ថាបានជំរុញឱ្យទីក្រុងប៉េកាំងបង្កើនការនាំចូលយន្តហោះ Boeing និងធ្យូងថ្ម ប្រេង និងឧស្ម័នធម្មជាតិរបស់អាមេរិក។

ការចរចាជុំថ្មីនេះនៅទីក្រុងប៉ារីស ធ្វើឡើងបន្ទាប់ពីការពិភាក្សាកាលពីកន្លងទៅនៅទីក្រុងហ្សឺណែវ ទីក្រុងឡុងដ៍្រ ទីក្រុងស្តុកខូម ទីក្រុងម៉ាឌ្រីដ និងទីក្រុងគូឡាឡាំពួរ ក្នុងគោលបំណងធ្វើឱ្យទំនាក់ទំនងទ្វេភាគីមានស្ថិរភាពបន្ទាប់ពីការកើនឡើងតម្លៃពន្ធកាលពីឆ្នាំមុន។

ការចរចាពាណិជ្ជកម្មជាបន្តបន្ទាប់ ក៏ត្រូវបានធ្វើឡើងដើម្បីរៀបចំសម្រាប់ដំណើរទស្សនកិច្ចដែលបានគ្រោងទុករបស់លោកប្រធានាធិបតី Trump ទៅកាន់ទីក្រុងប៉េកាំងនៅចុងខែមីនា និងប្រឆាំងភាពតានតឹងកើតចេញពីសង្គ្រាមអ៊ីរ៉ង់ដែលនៅតែបន្តផងដែរ។យ៉ាងណា ជំនួបកំពូលនេះហាក់មិនច្បាស់លាស់ក្រោយលោក Trump ថា ដំណើររបស់លោកទៅកាន់ចិនអាចពន្យារពេល។

លោក ហ៊ើ ថា ប្រទេសចិនរំពឹងថាសហរដ្ឋអាមេរិកនឹងដើរក្នុងទិសដៅដូចគ្នា អនុវត្តតាមការឯកភាពគ្នាដ៏សំខាន់ដែលសម្រេចបានដោយប្រមុខរដ្ឋទាំងពីរ ពង្រីកវិស័យសហប្រតិបត្តិការ និងកាត់បន្ថយបញ្ហា ដើម្បីលើកកម្ពស់ការអភិវឌ្ឍប្រកបដោយភាពរឹងមាំ ស្ថិរភាព និងចីរភាពនៃទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មចិន-សហរដ្ឋអាមេរិក៕

អត្ថបទដែលទាក់ទង

ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm        1
អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm        1
អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន

2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm