គ្រូថ្មី Li Huanning មានបទពិសោធន៍ជាង ៣ទសវត្សរ៍ មុនមកដឹកនាំ​ក្រុមបាល់ទះ​ជម្រើសជាតិកម្ពុជា

2026/03/17 05:49:04 pm        144

សហព័ន្ធកីឡាបាល់ទះកម្ពុជា បានសម្រេចតែងតាំងលោក Li Huanning ជាគ្រូបង្វឹកថ្មីរបស់ក្រុមបាល់ទះជម្រើសជាតិកម្ពុជា ក្រោយការចែកផ្លូវជាមួយលោក Li Jun កាលពីថ្មីៗ។ ជាមួយការផ្លាស់ប្ដូរគ្រូថ្មីនេះ បានធ្វើឲ្យមានការចាប់អារម្មណ៍ជាខ្លាំង ដ្បិតគ្រូមុន បានរួមចំណែកអភិវឌ្ឍន៍ និងកសាងនូវសមិទ្ធផលជាច្រើន សម្រាប់វិស័យកីឡាបាល់ទះកម្ពុជា។

យ៉ាងណាការនាំចូលគ្រូបង្វឹកថ្មី ដែលគេស្គាល់បុគ្គលសម្បូរដោយបទពិសោធន៍ និងធ្លាប់ដឹកនាំក្រុមជាច្រើនក្នុងតំបន់អាស៊ាន នឹងអាចជួយអភិវឌ្ឍន៍ និងដឹកនាំក្រុមបាល់ទះជម្រើសជាតិកម្ពុជា ឆ្ពោះទៅសម្រេចនូវសមិទ្ធផលថ្មីៗបន្ថែមទៀត។

យោងតាមប្រវត្តិបុរសជនជាតិចិនលោក Li Huanning ធ្លាប់ដឹកនាំក្រុមជាច្រើន ទាំងជម្រើសជាតិ និងក្លិប ដោយលោកបានផ្ដើមអាជីពដំបូង ដឹកនាំក្រុមយុវជនសៀងហៃ ពីឆ្នាំ១៩៩៣ ដល់ឆ្នាំ២០០៥ មុនដឹកនាំក្រុមយុវជនឆាយនីសតៃប៉ិ នៅឆ្នាំ២០០៦ ដល់ឆ្នាំ២០១០ ហើយកំឡុងឆ្នាំ២០០៨ លោក៏ធ្លាប់ដឹកនាំក្រុមធំឆាយនីសតៃប៉ិផងដែរ។

លុះដល់ឆ្នាំ២០១២ គ្រូបង្វឹកវ័យ ៦២ឆ្នាំរូបនេះ បានចេញមកដឹកនាំក្រុមយុវជនវៀតណាម ខណៈដឹកនាំបាន ៤ឆ្នាំ លោកបានផ្លាស់ទៅដឹកនាំក្រុមបាល់ទះនារី Petroklmla នៅប្រទេសឥណ្ឌូណេស៊ី ពីឆ្នាំ ២០១៥ ដល់ឆ្នាំ២០១៧ និងដឹកនាំក្រុមបាល់ទះនារី Creamline របស់ហ្វីលីពីន នៅឆ្នាំ២០១៩ ខណៈចូលឆ្នាំ២០២០ លោកបានត្រឡប់ទៅប្រកបអាជីពនៅវៀតណាមវិញ ដោយដឹកនាំក្រុមជម្រើសជាតិវៀតណាម រហូតដល់ឆ្នាំ២០២៣ មុនត្រឡប់ទៅដឹកនាំក្រុមជម្រើសហុងកុង នៅឆ្នាំ២០២៣-២០២៤។

ក្នុងអាជីពគ្រូបង្វឹកជាង ៣០ឆ្នាំនេះដែរ លោក Li Huanning ធ្លាប់ទទួលបានសមិទ្ធផលជាច្រើន តែភាគច្រើនជាពានក្នុងស្រុក កំឡុងពេលលោកដឹកនាំក្រុមយុវជនឆាយនីសតៃប៉ិ ។ 

ប៉ុន្ដែការមកដឹកនាំក្រុមជម្រើសជាតិកម្ពុជា ជំនួសតំណែងលោក Li Jun នឹងមានកាតព្វកិច្ចសំខាន់ៗជាច្រើន កំពុងរង់ចាំលោក Li Huanning ជាក់ស្ដែងការប្រកួតជើងឯកអាស៊ីអាគ្នេយ៍ SEA V.League ឆ្នាំ២០២៦ និងស៊ីហ្គេម លើកទី៣៤ នៅម៉ាឡេស៊ី នាឆ្នាំក្រោយជាដើម។

គួរដឹងថា រយៈពេលជិត ១០ឆ្នាំ ក្រោមការដឹកនាំរបស់អតីតគ្រូបង្វឹកលោក Li Jun មុនជំនួសតំណែងដោយគ្រូបង្វឹកថ្មីលោក Li Huanning ពេលនេះ ក្រុមបាល់ទះជម្រើសជាតិកម្ពុជា បានសាងកំណត់ត្រាប្រវត្តិសាស្ដ្រជាច្រើន ដូចជាការឈ្នះមេដាយសំរឹទ្ធលើកដំបូង ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣១ នៅវៀតណាម មុនបន្ដឈ្នះមេដាយប្រាក់ ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជា និងការឈ្នះជើងឯក SEA V. League Challenge ឆ្នាំ ២០២៤ ដើម្បីទទួលបានកៅអីលេងជើងឯកអាស៊ីអាគ្នេយ៍ ក៏ដូចជាការទទួលបានសិទ្ធចូលរួមប្រកួតកីឡាអាស៊ី និងពានរង្វាន់អន្ដរជាតិផ្សេងៗទៀត។ ដូច្នេះចាំមើលតើការផ្លាស់ប្ដូរគ្រូបង្វឹកថ្មី នឹងមានអ្វីប្រែប្រួលបន្ថែមទៀត សម្រាប់វិស័យបាល់ទះកម្ពុជា? អត្ថបទ លី ឈុនឡា

 

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        1
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        1
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន

2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm