ស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះគ្រោងដាក់ឱ្យពលរដ្ឋឆ្លងកាត់នៅថ្ងៃទី១ ខែមេសាខាងមុខនេះ ខណៈការសាងសង់សម្រេចបាន ៩៩,៨% ហើយ

2026/03/17 11:01:15 am        104

ខេត្តក្រចេះ៖ នាថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម លឹម ស៊ីដេនីន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជានាយកគម្រោង បានអញ្ជើញដឹកនាំក្រុមការងារបច្ចេកទេស ចុះត្រួតពិនិត្យលក្ខណៈបច្ចេកទេស និងតាមដានវឌ្ឍនភាពការងារ នៃគម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-ចិនមេគង្គក្រចេះ និងផ្លូវតភ្ជាប់។

ក្នុងដំណើរចុះពិនិត្យនេះ មានការចូលរួមពី ឯកឧត្តមអនុរដ្ឋលេខាធិការ ក្រុមការងារអនុវត្តគម្រោង តំណាងមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តក្រចេះ តំណាងក្រុមហ៊ុនសាងសង់សៀងហៃ និងតំណាងក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស ក្វាងចូវវ៉ានអាន។

ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ បានណែនាំឱ្យក្រុមហ៊ុនសាងសង់ និងក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស រៀបចំដំឡើងផ្លាកសញ្ញាចរាចរណ៍ និងប្រព័ន្ធភ្លើងបំភ្លឺលើស្ពានឱ្យបានគ្រប់គ្រាន់ មុននឹងដាក់ឱ្យប្រជាពលរដ្ឋឆ្លងកាត់នៅថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦ ខាងមុខនេះ។

គិតមកដល់បច្ចុប្បន្ន ការងារសាងសង់តួស្ពានសម្រេចបានប្រមាណ ៩៩,៨% ខណៈដែលវឌ្ឍនភាពគម្រោងទាំងមូល រួមទាំងការសាងសង់ផ្លូវតភ្ជាប់ សម្រេចបានប្រមាណ ៩៧%។ តាមការប៉ាន់ស្មាន គម្រោងនេះគ្រោងនឹងបញ្ចប់ជាស្ថាពរនៅចុងខែមិថុនា ឆ្នាំ២០២៦ ខាងមុខនេះ។

សូមជម្រាបថា ស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះ ជាស្ពានយុទ្ធសាស្ត្រតភ្ជាប់ការធ្វើដំណើរដ៏សំខាន់ពីស្រុកចិត្របុរី នៅត្រើយខាងកើត ភ្ជាប់នឹងស្រុកព្រែកប្រសព្វ នៅត្រើយខាងលិច។ ស្ពាននេះ ក៏នឹងលើកកម្ពស់ដល់ប្រសិទ្ធភាពនៃវិស័យដឹកជញ្ជូន ពិសេស ការដឹកជញ្ជូនទិន្នផលកសិ-ឧស្សាហកម្ម រួមទាំងការតភ្ជាប់វិស័យទេសចរណ៍ពីខេត្តកំពង់ធំ ទៅកាន់ភូមិភាគឦសានបានកាន់តែងាយស្រួលបន្ថែមទៀត៕

អត្ថបទដែលទាក់ទង

ផលសេដ្ឋកិច្ចទទួលបានពីការប្រើប្រាស់ធាតុចូលកសិកម្ម ជី និងថ្នាំកសិកម្ម បង្កើត​តម្លៃ​សេដ្ឋកិច្ច​ដល់ ៩៧៧០ លានដុល្លារក្នុងឆ្នាំ២០២៥
2026/03/17 12:49:10 pm        1
កសិករដំាបន្លែ ភូមិព្រែកធំ សង្កាត់ក្បាលកោះ សប្បាយចិត្ត ខណៈកសិផល​ក្នុងស្រុក​មានទីផ្សារល្អ
2026/03/17 12:43:39 pm        1
អគ្គលេខាធិការសមាគមអតីតយុទ្ធជន អញ្ជើញចុះពិនិត្យស្ថានភាពភូមិអតីតយុទ្ធជន និងនិវត្តជន ខេត្តឧត្តរមានជ័យ
2026/03/17 12:38:45 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ចិន បានបញ្ជូនប្រេសិតពិសេសទៅកាន់អាហ្វហ្គានីស្ថាន និងប៉ាគីស្ថាន ខណៈប្រឹងប្រែងឲ្យមានបទឈប់បាញ់យូរអង្វែង

2026/03/17 12:57:23 pm
​កោះតៃវ៉ាន់ និយាយថា ការលក់អាវុធកញ្ចប់ទីពីរពីសហរដ្ឋអាមេរិកកំពុងដំណើរការទៅតាមការកំណត់
2026/03/17 12:52:21 pm
​ផលសេដ្ឋកិច្ចទទួលបានពីការប្រើប្រាស់ធាតុចូលកសិកម្ម ជី និងថ្នាំកសិកម្ម បង្កើត​តម្លៃ​សេដ្ឋកិច្ច​ដល់ ៩៧៧០ លានដុល្លារក្នុងឆ្នាំ២០២៥
2026/03/17 12:49:10 pm
​រដ្ឋមន្ត្រីនិយាយថា ពលរដ្ឋកេនយ៉ានឹងលែងប្រយុទ្ធឲ្យរុស្ស៊ីនៅអ៊ុយក្រែនទៀតហើយ
2026/03/17 12:47:10 pm
​កសិករដំាបន្លែ ភូមិព្រែកធំ សង្កាត់ក្បាលកោះ សប្បាយចិត្ត ខណៈកសិផល​ក្នុងស្រុក​មានទីផ្សារល្អ
2026/03/17 12:43:39 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/03/16 03:14:11 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/03/11 06:09:44 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/03/13 12:56:13 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/03/16 04:57:54 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/03/15 02:09:13 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am