ស្នូកឃ័រ៖ កីឡាករស្នូកឃ័រ Robert Milkins ទីបំផុតបានបញ្ចប់ការទន្ទឹងរង់ចាំរយៈពេល ២៧ឆ្នាំចង់ឈ្នះជើងឯកស្នូកឃ័រលំដាប់ Ranking ជាលើកដំបូងក្រោយឈ្នះជើងឯកពានរង្វាន់ Gibraltar Open។ Robert Milkins ដែលចាប់ផ្តើមប្រកួតដំបូងមានបំណងឱ្យតែបានឈ្នះមួយប្រកួតក៏បាន ដើម្បីយកលុយខ្លះជួយដល់មូលនិធិកុមារ តែបែជាបញ្ចប់ដោយឈ្នះជើងឯកតែម្តង។

Robert Milkins ដែលមានចំណាត់ថ្នាក់ពិភពលោកលេខ ៤៤ បានយកឈ្នះមិត្តរួមជាតិអង់គ្លេស Kyren Wilson ៤-២ហ្វ្រេមនៅវគ្គផ្តាច់ព្រ័ត្រ។ ជើងឯកពានរង្វាន់ Gibraltar Open នេះ Robert Milkins ទទួលបានប្រាក់រង្វាន់ ៥ម៉ឺនផោន។ រំលឹកថា Robert Milkins ដែលមានស្រុកកំណើតនៅទីក្រុង Bristol ចក្រភពអង់គ្លេសនោះបានចាប់ផ្តើមអាជីពស្នូកឃ័ររបស់ខ្លួនតាំងពីឆ្នាំ១៩៩៥ ធ្លាប់ឈ្នះជើងឯកពាក់កណ្តាលអាជីពម្តង និងកម្មវិធីមិនមែននៅក្នុងលំដាប់ Ranking ម្តង ហើយធ្លាប់ឡើងដល់ចំណាត់ថ្នាក់ពិភពលោកល្អបំផុតលេខ ១២ កាលពីឆ្នាំ២០១៤៕
អត្ថបទ៖នាង សុភាវុធ