ចិន បានបញ្ជូនប្រេសិតពិសេសទៅកាន់អាហ្វហ្គានីស្ថាន និងប៉ាគីស្ថាន ខណៈប្រឹងប្រែងឲ្យមានបទឈប់បាញ់យូរអង្វែង

2026/03/17 07:57:23 pm        114

ប្រទេសចិន កាលពីថ្ងៃចន្ទទី១៦មីនា សប្ដាហ៍នេះ បាននិយាយថាប្រេសិតពិសេសរបស់ខ្លួនបានចំណាយពេលមួយសប្ដាហ៍សម្របសសម្រួលរវាងអាហ្វហ្គានីស្ថាន និងប៉ាគីស្ថាន ហើយបានជំរុញឲ្យមានបទឈប់បាញ់យូបន្ទាន់មួយក្រោយការប៉ះទង្គិចគ្នាឆ្លងព្រំដែនដែនរវាងប្រទេសទាំងពីរ ក្រោយបានបញ្ជូនប្រេសិតពិសេសរបស់ខ្លួនឲ្យធ្វើការជាមួយប្រទេសទាំងពីរ។

ប្រទេសជិតខាងអាស៊ីខាងត្បូង ប៉ាគីស្ថាន និងអាហ្វហ្គានីស្ថាន បានធ្លាក់ក្នុងទំនាក់ទំនងជូរចត់រយៈពេលជាច្រើនខែ បន្ទាប់ពីមនុស្សជាច្រើន បានស្លាប់ ក្នុងការប្រយុទ្ធគ្នាកាលពីខែតុលាឆ្នាំមុន។

ទីក្រុង Islamabad បានចោទប្រកាន់អាហ្វហ្គានីស្ថានថាជាជម្រុកលាក់ខ្លួននៃក្រុមសកម្មប្រយុទ្ធមកពីក្រុម តាលីបង់ ប៉ាគីស្ថាន ដែលបានចេញមុខទទួលខុសត្រូវសម្រាប់ការវាយប្រហារជាបន្តបន្ទាប់ក្នុងការវាយប្រហារដ៏សាហាវក្នុងប្រទេសប៉ាគីស្ថានព្រមទាំងមកពីក្រុមសកម្មប្រយុទ្ធក្នុងស្រុក Daesh ។

ការចោទប្រកាន់នេះត្រូវបាន រដ្ឋាភិបាលក្រុមតាលីបង់របស់ប្រទេសអាហ្វហ្គានីស្ថានច្រានចោល។

ប៉ាគីស្ថាន គឺជាដៃគូមួយក្នុងចំណោមដៃគូជិតស្និទ្ធបំផិតជាច្រើនរបស់ចិនក្នុងតំបន់ ប៉ុន្តែទីក្រុងប៉េកាំងក៏បានហៅខ្លួនឯងថាជាប្រទេសជិតខាងល្អរបស់អាហ្វហ្គានីស្ថានផងដែរ។

អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Lin Jian បានប្រាប់សន្និសីទសារព័ត៌មានប្រចាំថ្ងៃថា ប្រទេសចិនបានចូលខ្លួនសម្របសម្រួលឥតឈប់ឈរដើម្បីបញ្ចប់ជម្លោះរវាងអាហ្វហ្គានីស្ថាន និងប៉ាគីស្ថានតាមរយៈវិធីសាស្ត្ររបស់ខ្លួន។

រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi បានសន្ទនាតាមទូរស័ព្ទជាមួយលោក Mawlawi Amir Khan Muttaqi ប្រមុខការទូតអាហ្វហ្គានីស្ថានកាលពីថ្ងៃសុកសប្ដាហ៍មុន អំឡុងលោកបានសន្យាបន្តបង្កើតកិច្ចខិតខំប្រឹងដ៏សកម្មដើម្បីផ្សះផ្សាប្រទេសទាំងពីរនិងបន្ធូរបន្ថយភាពតានតឹង៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        152
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        141
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        140

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm