រដ្ឋមន្ត្រីក្រសួងរតនាគារសហរដ្ឋអាមេរិក លោក Scott Bessent កាលពីថ្ងៃចន្ទ (១៦ មីនា) បានបញ្ជាក់ជាថ្មីម្ដងទៀតថា ទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងចិន គឺមានស្ថិរភាពល្អណាស់ ហើយភាពតានតឹងជាមួយប្រទេសចិន ជុំវិញបញ្ហាពាណិជ្ជកម្ម ឬការដឹកជញ្ជូន នឹងមិនមែនជាមូលហេតុនៃការពន្យារពេលណាមួយឡើយ ចំពោះដំណើរទស្សនកិច្ចដែលបានគ្រោងទុករបស់លោកប្រធានាធិបតីអាមេរិក Donald Trump ទៅកាន់ទីក្រុងប៉េកាំង។

លោក Bessent, ឧបនាយករដ្ឋមន្ត្រីចិន លោក He Lifeng និងតំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក លោក Jamieson Greer បានបិទបញ្ចប់កិច្ចពិភាក្សារយៈពេលពីរថ្ងៃនៅទីក្រុងប៉ារីស ហើយកិច្ចប្រជុំនេះបានព្រាងចេញនូវកិច្ចព្រមព្រៀងជាច្រើនដែលអាចធ្វើទៅបាន សម្រាប់ជំនួបកំពូលដែលគ្រប់គ្នាទន្ទឹងរង់ចាំរវាងលោក Trump និងប្រធានាធិបតីចិន លោក Xi Jinping នៅដើមខែមេសាខាងមុខនេះ។

ប៉ុន្តែកាលពីថ្ងៃចន្ទ លោក Trump បានលើកឡើងថា លោកកំពុងចង់ពន្យារពេលក្នុងដំណើរទស្សនកិច្ចនេះ ទៅរយៈពេលប្រហែល ១ខែទៀត ដោយសារតែសង្គ្រាមរបស់សហរដ្ឋអាមេរិកលើអ៊ីរ៉ង់ បន្ទាប់ពីលោកបានអំពាវនាវឱ្យចិន និងប្រទេសដទៃទៀតជួយដល់នាវាដឹកជញ្ជូនឱ្យឆ្លងកាត់ច្រកសមុទ្រហ័រមូស ដោយសុវត្ថិភាព ក្រោយពេលដែលអ៊ីរ៉ង់ បានបិទផ្លូវដឹកជញ្ជូនប្រេងដ៏សំខាន់នេះ។
លោក Bessent ប្រាប់អ្នកយកព័ត៌មានបន្ទាប់ពីកិច្ចពិភាក្សាជាមួយភាគីចិនថា រាល់ការពន្យារពេលណាមួយ គឺដោយសារតែតម្រូវការរបស់លោក Trump ក្នុងការស្នាក់នៅក្នុងទីក្រុងវ៉ាស៊ីនតោន ក្នុងនាមជាមេបញ្ជាការកំពូលនៃកងទ័ពសហរដ្ឋអាមេរិក មិនមែនមកពីបញ្ហាអ្វីផ្សេងនោះទេ។ ក្រោយមក នៅក្នុងការបង្ហោះលើបណ្តាញសង្គម X លោក Bessent បានបញ្ជាក់ម្ដងទៀតថា ប្រទេសទាំងពីរ «កំពុងស្ថិតនៅលើផ្លូវដ៏ល្អមួយឆ្ពោះទៅរកជំនួបបន្ទាប់» រវាងលោក Trump និងលោក Xi។
លោក Greer បានលើកឡើងថា ភាគីទាំងពីរបានយល់ព្រមលើលក្ខខណ្ឌទូទៅនៃ «ផែនការការងារ» ដើម្បីរៀបចំកិច្ចព្រមព្រៀងនានាឱ្យលោក Trump និងលោក Xi ពិចារណ