មនុស្ស ២នាក់ បានស្លាប់និង ១៧នាក់ រងបួស ក្នុងការវាយប្រហាររបស់អ៊ីស្រាអែល នៅភាគខាងត្បូងលីបង់

2026/03/17 09:56:42 pm        233

មនុស្សពីរនាក់ បានស្លាប់ និង ១៧នាក់ ផ្សេងទៀត ក្នុងនោះមានស្ត្រី ៧នាក់ បានរងរបួស ក្នុងការវាយប្រហាររបស់អ៊ីស្រាអែល ដែលបានកំណត់គោលដៅលើតំបន់ជាច្រើន នៅភាគខាងត្បូងប្រទេសលីបង់ កាលពីថ្ងៃចន្ទ។ នេះបើយោងតាមរបាយការណ៍ផ្លូវការ និងប្រព័ន្ធផ្សព្វផ្សាយលីបង់។

ទីភ្នាក់ងារសារព័ត៌មានជាតិ (NNA) របស់រដ្ឋលីបង់ បានរាយការណ៍ថា ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល បានកំណត់គោលដៅលើអាផាតមិនមួយកន្លែង នៅក្នុងស្រុក Tyre បានសម្លាប់មនុស្សម្នាក់ និង ១៦នាក់ ផ្សេងទៀត រងរបួស។

យោងតាមសារព័ត៌មាន NNA ការវាយប្រហារដោយយានដ្រូនរបស់អ៊ីស្រាអែល បានសម្លាប់គ្រូពេទ្យ      សង្គ្រោះបឋមម្នាក់ និងម្នាក់ទៀត រងរបួស នៅក្នុងភូមិ Yater ។

ទន្ទឹមនឹងនេះ ក្រុមប្រដាប់អាវុធហេសបូឡានៅលីបង់ បាននិយាយថា ខ្លួនបានបាញ់ទម្លាក់យានដ្រូនអ៊ីស្រាអែលមួយគ្រឿង បានកំណត់គោលដៅលើទាហានអ៊ីស្រាអែល នៅទីតាំងជាច្រើនដោយរ៉ូកែត និងកាំភ្លើងធំ ព្រមទាំងបានបាញ់រ៉ូកែត និងវាយប្រហារដោយដ្រូនទៅលើទីក្រុង Nahariyya របស់អ៊ីស្រាអែល។

ចំណែកកាលពីថ្ងៃចន្ទ  NNA បានរាយការណ៍ថា កងកម្លាំងអ៊ីស្រាអែល បានព្យាយាមរុលចូលទៅក្នុងប្រទេសលីបង់ នៅចំណុចជាច្រើនតាមបណ្តោយព្រំដែនភាគខាងត្បូង។

ក្រុមហេសបូឡា បានប្រកាសពីការបាញ់រ៉ូកែតពីប្រទេសលីបង់ឆ្ពោះទៅកាន់ប្រទេសអ៊ីស្រាអែល នៅថ្ងៃទី ០២ ខែមីនា ដែលជាលើកដំបូង ចាប់តាំងពីបទឈប់បាញ់ត្រូវបានប្រកាស នៅថ្ងៃទី ២៧ ខែវិច្ឆិកា ឆ្នាំ ២០២៤។ ក្រោយមក អ៊ីស្រាអែលបានចាប់ផ្តើមយុទ្ធនាការយោធាប្រឆាំងនឹងក្រុមនេះ ដែលពាក់ព័ន្ធនឹងការវាយប្រហារតាមអាកាសទ្រង់ទ្រាយធំទៅលើតំបន់ជាច្រើន នៅភាគខាងត្បូង និងខាងកើតប្រទេសលីបង់ បន្ថែមពីលើតំបន់ជាយក្រុងភាគខាងត្បូងនៃទីក្រុងបេរូត៕

អត្ថបទដែលទាក់ទង

អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm        1
ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm        1
មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm