លោក Mehdi Taj ប្រធានបាល់ទាត់អ៊ីរ៉ង់បាននិយាយថា សហព័ន្ធបាល់ទាត់របស់អ៊ីរ៉ង់ កំពុងពិភាក្សាជាមួយសហព័ន្ធបាល់ទាត់ FIFA អំពីការផ្លាស់ប្តូរការប្រកួតកីឡា World Cup ឆ្នាំ២០២៦ របស់ខ្លួន ពីសហរដ្ឋអាមេរិកទៅប្រទេសម៉ិកស៊ិកដែលជាអ្នកសហការរៀបចំនៃការប្រកួត ដោយសារតែការព្រួយបារម្ភអំពីសុវត្ថិភាពរបស់កីឡាករ ។

លោក Taj បាននិយាយកាលពីថ្ងៃចន្ទថា នៅពេលដែល លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បាននិយាយយ៉ាងច្បាស់ថា លោកមិនអាចធានាសន្តិសុខរបស់ក្រុមជម្រើសជាតិអ៊ីរ៉ង់បានទេ ដូច្នេះយើងនឹងមិនធ្វើដំណើរទៅអាមេរិកនោះទេ។

រដ្ឋមន្ត្រីកីឡាអ៊ីរ៉ង់ បាននិយាយកាលពីសប្តាហ៍មុនថា កីឡាកររបស់ខ្លួនមិនអាចចូលរួមក្នុងការប្រកួតបាល់ទាត់ពិភពលោកបានទេ បន្ទាប់ពីសហរដ្ឋអាមេរិក និងអ៊ីស្រាអែល បានបើកការវាយប្រហារតាមអាកាសលើប្រទេសនេះកាលពីចុងខែកុម្ភៈ ដោយបានសម្លាប់មេដឹកនាំកំពូល មេដឹកនាំនយោបាយ និងយោធាជាច្រើនរូប។
លោក Trump និយាយថា ក្រុមអ៊ីរ៉ង់ត្រូវបានស្វាគមន៍ក្នុងការចូលរួម ប៉ុន្តែបាននិយាយថា វាអាចមិនសមស្របសម្រាប់ពួកគេដើម្បីលេងនៅក្នុងប្រទេសនេះ «សម្រាប់ជីវិត និងសុវត្ថិភាពផ្ទាល់ខ្លួនរបស់ពួកគេ»។