បាល់ទាត់៖ ប្រធានក្រុមបាល់ទាត់ជម្រើសជាតិទួរគី Burak Yilmaz បានប្រកាសចូលនិវត្តន៍ពីក្រុមជម្រើសជាតិហើយក្រោយស៊ុតបាល់ ១១ម៉ែត្រមិនចូលពេលចាញ់ព័រទុយហ្កាល់វគ្គ Play-Off ពាក់កណ្តាលផ្តាច់ព្រ័ត្រ។ ពីរគ្រាប់ដំបូងរបស់ព័រទុយហ្កាល់ដោយ Otavio និង Diogo Jota ធ្វើឱ្យព័រទុយហ្កាល់នាំមុខ តែទួរគីក៏តបបានមួយគ្រាប់វិញដោយ Burak Yilmaz។

យ៉ាងណាក្តីខ្សែប្រយុទ្ធវ័យ ៣៦ឆ្នាំរូបនេះបានខកខានទាត់បាល់ពិន័យ ១១ម៉ែត្រតាមស្មើមិនចូលនៅនាទីទី៨៥ មុនពេលដែលព័រទុយហ្កាល់ស៊ុតគ្រាប់បង្ហើយយកឈ្នះ ៣-១។ សូមបញ្ជាក់ថា ខ្សែប្រយុទ្ធរបស់ក្លិបបារាំង Lille រូបនេះបានស៊ុតបញ្ចូលទីសរុប ៣១គ្រាប់ក្នុងការបង្ហាញខ្លួនឱ្យក្រុមជម្រើសជាតិទួរគី ៧៧លើកបូករួមទាំងនៅ Euro 2016 និង 2020។ ទួរគីមិនដែលបង្ហាញខ្លួននៅ World Cup ឡើយតាំងពីបង្ហាញខ្លួនចុងក្រោយបំផុតនៅឆ្នាំ២០០២ ទទួលបានចំណាត់ថ្នាក់លេខ៣ ពេលកូរ៉េ និងជប៉ុនធ្វើជាម្ចាស់ផ្ទះ៕
អត្ថបទ៖នាង សុភាវុធ