ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump កាលពីថ្ងៃចន្ទ បាននិយាយថា អ៊ីស្រាអែល នឹងមិន ប្រើប្រាស់អាវុធនុយក្លេអ៊ែរលើប្រទេសអ៊ីរ៉ង់ទេ។
លោក Trump បានប្រាប់អ្នកសារព័ត៌មាននៅក្នុងសន្និសីទសារព័ត៌មានមួយថា «អ៊ីស្រាអែលនឹងមិនធ្វើដូច្នេះឡើយ»។

លោក David Sacks បេសកជនផ្នែកបញ្ញាសិប្បនិម្មិត(AI) នៅសេតវិមាន ដែលត្រូវបានតែងតាំងដោយលោក Trump ត្រូវបានគេរាយការណ៍ថា បាននិយាយកាលពីសប្តាហ៍មុនថា លោកមានការព្រួយបារម្ភអំពីលទ្ធភាពដែលអ៊ីស្រាអែលនឹងបង្កើនសង្គ្រាមរបស់សហរដ្ឋអាមេរិកនិងអ៊ីស្រាអែលដែលនៅបន្ត ជាមួយអ៊ីរ៉ង់ដោយប្រើប្រាស់អាវុធនុយក្លេអ៊ែរ។
លោក Sacks បាននិយាយថា «អ៊ីស្រាអែល អាចនឹងត្រូវបានបំផ្លាញយ៉ាងធ្ងន់ធ្ងរ»។ «ហើយក្រោយមក អ្នកត្រូវព្រួយបារម្ភអំពីអ៊ីស្រាអែលនឹងបង្កើនសង្គ្រាមដោយពិចារណាប្រើប្រាស់អាវុធនុយក្លេអ៊ែរ ដែលពិតជានឹងបង្កគ្រោះមហន្តរាយ»។ លោក Trump បាននិយាយថា លោក Sacks មិនបានចែករំលែកការវាយតម្លៃបែបនេះ ជាមួយលោកទេ។
