របាយការណ៍៖ ការទាក់ទងផ្ទាល់អាមេរិក-អ៊ីរ៉ង់ ចាប់ផ្ដើមឡើងវិញ ហើយក្រុងតេអេរ៉ង់ចាប់អារម្មណ៍បញ្ចប់សង្គ្រាម

2026/03/17 11:25:44 pm        84

ដោយដកស្រង់សម្តីពីមន្ត្រីអាមេរិកមួយរូប និងប្រភពមួយដែលដឹងអំពីបញ្ហានេះ សារព័ត៌មាន Axios កាលពីថ្ងៃចន្ទ (ទី១៦ ខែមីនា ឆ្នាំ២០២៦) បានរាយការណ៍ថា បណ្តាញទំនាក់ទំនងផ្ទាល់ រវាងបេសកជនសហរដ្ឋអាមេរិក លោក Steve Witkoff និងរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araghchi ត្រូវបានធ្វើឲ្យសកម្មឡើងវិញ ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ។

របាយការណ៍នេះបានឲ្យដឹងថា គេមិនច្បាស់នោះទេថា តើការផ្លាស់ប្តូរ រវាងលោក Araghchi និង Witkoff មានខ្លឹមសារយ៉ាងណានោះទេ ប៉ុន្តែវាគឺជាការមានទំនាក់ទំនងដោយផ្ទាល់ដែលបើតាមដឹងជាលើកដំបូង រវាងភាគីទាំង២ ចាប់តាំងពីសង្គ្រាមបានចាប់ផ្តើមកាលពីជាង ២សប្តាហ៍មុន។

ដោយដកស្រង់សម្ដីពីមន្ត្រីអាមេរិក និងប្រភពនោះ របាយការណ៍របស់សារព័ត៌មាន Axios បានបញ្ជាក់ថា លោក Araghchi បានផ្ញើសារជាអក្សរទៅកាន់លោក Witkoff ដោយផ្តោតលើការបញ្ចប់សង្គ្រាម។ ក្នុងពេលជាមួយគ្នានេះ មន្ត្រីអាមេរិករូបនោះបានប្រាប់សារព័ត៌មាន Axios ថា ទីក្រុងវ៉ាស៊ីនតោន «មិនស្ថិតក្នុងដំណើរការជជែកពិភាក្សា» ជាមួយទីក្រុងតេអេរ៉ង់ឡើយ។

ប្រធានាធិបតីអាមេរិក លោក Donald Trump បាននិយាយនៅថ្ងៃចន្ទនោះថា អ៊ីរ៉ង់ចង់ធ្វើកិច្ចព្រមព្រៀងមួយ ហើយពួកគេកំពុង «និយាយជាមួយមនុស្សរបស់យើង»។ អំឡុងពេលថ្លែងទៅកាន់អ្នកសារព័ត៌មាននៅសេតវិមាន លោក Trump បានប្រាប់ថា សហរដ្ឋអាមេរិកមិនដឹងពីថ្នាក់ដឹកនាំថ្មីរបស់អ៊ីរ៉ង់ទេ។ លោកបានបញ្ជាក់ថា៖ «មេដឹកនាំរបស់ពួកគេទាំងអស់បានស្លាប់ហើយ។ យើងមិនដឹងថា យើងកំពុងដោះស្រាយជាមួយអ្នកណាទេ»។

តែយ៉ាងណាក្ដី មន្ត្រីអ៊ីរ៉ង់បានអះអាងជាសាធារណៈក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះថា ពួកគេមិនបានចូលរួមក្នុងការចរចាបទឈប់បាញ់ណាមួយជាមួយរដ្ឋបាលរបស់លោក Trump នោះឡើយ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        162
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        150
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        149

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm