ការពន្យារទស្សនកិច្ចរបស់លោក Trump នៅចិន ឆ្លុះបញ្ចាំងពីគំរូនៃការផ្លាស់ប្តូរនាទីចុងក្រោយ

2026/03/17 11:28:47 pm        56

ប្រធានាធិបតីអាមេរិក លោក Donald Trump បានប្រើប្រាស់ការផ្លាស់ប្តូរនៅនាទីចុងក្រោយជាយូរមកហើយ ជុំវិញការធ្វើដំណើរទៅក្រៅប្រទេស និងកិច្ចប្រជុំជាមួយប្រមុខរដ្ឋនានា ដោយយកវិធីសាស្ត្រនេះជាឥទ្ធិពលមួយផ្សេងទៀត ខណៈដែលលោកស្វែងរកការមានប្រៀបផ្នែកការទូត និងធ្វើឲ្យដៃគូបរទេសមានការយកចិត្តទុកដាក់ជាប់ជានិច្ច។

សំណើរបស់លោក Trump ក្នុងសប្តាហ៍នេះ ដើម្បីពន្យារពេលដំណើរទស្សនកិច្ចដែលបានគ្រោងទុកទៅកាន់ប្រទេសចិន ដើម្បីជួបប្រធានាធិបតីចិន លោក ស៊ី ជីនពីន ដែលដំបូងឡើយត្រូវបានកំណត់សម្រាប់ថ្ងៃទី៣១ ខែមីនា ដល់ថ្ងៃទី២ ខែមេសា ឆ្នាំ២០២៦ នេះ គឺជាឧទាហរណ៍ចុងក្រោយបំផុត នៅក្នុងគំរូនៃការពន្យារពេល ឬលុបចោលកិច្ចប្រជុំដ៏លេចធ្លោ ដែលលោកសម្រេចចិត្តថា មិនសមនឹងផលប្រយោជន៍របស់លោក។ ពេញមួយអាណត្តិទី១ និងទី២ របស់លោក លោកចូលចិត្តធ្វើឲ្យសម្ព័ន្ធមិត្ត និងសត្រូវ ប៉ាន់ស្មានអំពីផែនការធ្វើដំណើររបស់លោក។ 

ជាច្រើនលើក លោកបានផ្លាស់ប្តូរគំនិតរបស់លោក ពាក់ព័ន្ធនឹងកាលវិភាគ តាមពេលវេលាជាក់ស្តែង ជាកិច្ចប្រឹងប្រែង ដើម្បីបង្ហាញអំណាចជាញឹកញាប់ ផ្ញើសារទៅកាន់រដ្ឋធានីបរទេសនានា ឬចៀសវាងការចង្អៀតចង្អល់ចិត្តណាមួយ។ ក្នុងអាណត្តិទី១ របស់លោក លោក Trump បានលុបចោលដំណើរទស្សនកិច្ចទៅកាន់ដាណឺម៉ាក នៅពេលដែលប្រទេសនោះ បានប្រាប់ថា ដែនដី Greenland មិនមែនសម្រាប់លក់ទេ បានលុបចោលកិច្ចប្រជុំជាមួយលោក Vladimir Putin នៅពេលដែលប្រធានាធិបតីរុស្ស៊ី កំពុងនៅលើផ្លូវធ្វើដំណើររួចហើយ និងបានបង្កឲ្យមានភាពមិនច្បាស់លាស់ថា តើនឹងអ្វីកើតឡើង មុនពេលជួបជាមួយមេដឹកនាំកូរ៉េខាងជើងលោក Kim Jong Un។ 

លើកនេះ លោក Trump ដំបូងឡើយ បានលើកឡើងពីការពន្យារពេលជំនួបកំពូលនៅចិន ក្នុងអំឡុងពេលផ្ដល់សម្ភាសន៍ កាលពីចុងសប្តាហ៍។ លោកបានធ្វើអត្ថាធិប្បាយបែបនេះ ខណៈដែលលោកបានអំពាវនាវឲ្យចិន និងប្រទេសដទៃទៀតជួយលោកទប់ទល់នឹងការបិទច្រកសមុទ្រ Hormuz របស់អ៊ីរ៉ង់ ចាប់តាំងពីសង្គ្រាមជាមួយសាធារណរដ្ឋឥស្លាម បានចាប់ផ្តើមផ្ដុះឡើងកាលពីថ្ងៃទី២៨ ខែកុម្ភៈ។ 

យោងតាមបុគ្គលម្នាក់ ដែលបាននិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ បានឲ្យដឹងថា ប្រទេសចិននៅតែបើកចំហ សម្រាប់ការបន្តដំណើរការ ហើយមិនទាន់មានទំនាក់ទំនងជាផ្លូវការណាមួយ ពីសហរដ្ឋអាមេរិក ដែលស្នើសុំការពន្យារពេលនៅឡើយទេ។ ក្រសួងការបរទេសចិនមិនបានឆ្លើយតបភ្លាមៗនោះឡើយ ចំពោះសំណើសុំការអត្ថាធិប្បាយ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        176
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        163
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        162

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm