សេចក្តីថ្លែងការណ៍ដែលបានបង្ហោះនៅលើគេហទំព័ររបស់ស្ថានទូត បានឲ្យដឹងថា ស្ថានទូតអាមេរិកប្រចាំនៅអ៊ីរ៉ាក់ បានជំរុញឲ្យជនជាតិអាមេរិកចាកចេញពីប្រទេសនេះជាបន្ទាន់ និងជៀសវាងការទៅទស្សនាតំបន់ដែលមានបេសកកម្មការទូតនៅទីក្រុងបាកដាដ និងស្ថានកុងស៊ុល នៅក្នុងទីក្រុង Erbil។

ស្ថានទូតបានចង្អុលបង្ហាញថា៖«ពលរដ្ឋអាមេរិក គួរតែចាកចេញពីប្រទេសអ៊ីរ៉ាក់ឥឡូវនេះ។ កុំព្យាយាមមកស្ថានទូតនៅទីក្រុងបាកដាដ ឬស្ថានកុងស៊ុលនៅទីក្រុង Erbil ដោយសារតែហានិភ័យសន្តិសុខដែលកំពុងបន្តកើតមាន»។
ក្រុមអ្នកការទូតក៏បានជំរុញឲ្យពលរដ្ឋអាមេរិកជៀសវាងការធ្វើដំណើរទៅកាន់ប្រទេសអ៊ីរ៉ាក់។ ពួកគេបានកត់សម្គាល់ថា បរិវេណស្ថានទូត ត្រូវបានកំណត់គោលដៅម្តងហើយម្តងទៀតដោយក្រុមភេរវករផ្សេងៗ។
របាយការណ៍ថ្មីៗ បានបង្ហាញថា អគារស្ថានទូតអាមេរិកប្រចាំនៅទីក្រុងបាកដាដ ត្រូវបានវាយប្រហារដោយមីស៊ីល៕
