នាវាដឹកហ្គាស LPGដោតទង់ជាតិឥណ្ឌាមានឈ្មោះ Nanda Devi បានវិលត្រឡប់មកកាន់ប្រទេសឥណ្ឌាវិញនៅថ្ងៃអង្គារនេះ ក្រោយឆ្លងកាត់ច្រកសមុទ្រ Hormuz ដោយធ្វើដំណើរទៅដល់កំពង់ផែ Vadinar ស្ថិតក្នុងរដ្ឋ Gujarat ។
សង្រ្គាមសហរដ្ឋអាមេរិក-អ៊ីស្រាអែលជាមួយអ៊ីរ៉ង់ បានបង្អាក់ការដឹកជញ្ជូនឆ្លងកាត់ច្រកសមុទ្រ Hormuz ដែលជាផ្លូវទឹកដ៏សំខាន់មួយដោះស្រាយការផ្គត់ផ្គង់ថាមពលតាមសមុទ្រប្រចាំថ្ងៃ ១ភាគ ៤ រួមទាំងប្រេងដែលធ្វើដំណើរទៅកាន់ប្រទេសឥណ្ឌា ធ្វើឲ្យកើតមានវិបត្តិហ្គាសដ៏អាក្រក់បំផុតនៅប្រទេសអាស៊ីខាងត្បូងមួយនេះ ក្នុងរយៈពេលជាច្រើនទសវត្សរ៍កន្លងមកនេះ បើទោះបីជាអ៊ីរ៉ង់អនុញ្ញាតឲ្យនាវាឥណ្ឌាមួយចំនួន ធ្វើដំណើរឆ្លងកាត់ក៏ដោយ ។
ទីក្រុងញូវដែលីបានប្រើប្រាស់អំណាចបន្ទាន់ បញ្ជាឲ្យក្រុមហ៊ុនចម្រាញ់ប្រេងបង្កើនការផលិតហ្គាស LPG ក្នុងកម្រិតអតិបរមា ក្រោយក្រុមហ៊ុនប្រេងរដ្ឋ Indian Oil Corp បង្កើនតម្លៃធុងហ្គាសទម្ងន់ ១៤,២គ.ក ចំនួន ៧ភាគរយ នៅទីក្រុងដែលី ដែលជាកំណើនលើកដំបូង ក្នុងរយៈពេល ១ឆ្នាំ ។
រដ្ឋាភិបាលបានរឹតត្បិតផងដែរការផ្គត់ផ្គង់ហ្គាស LPG ដល់ឧស្សាហកម្ម ដើម្បីធានាថា ក្រុមគ្រួសារមានហ្គាសគ្រប់គ្រាន់ សម្រាប់ចម្អិនអាហារ ៕