UNព្រមានពីភាពអត់ឃ្លានជាប់កំណត់ត្រា ខណៈមនុស្ស ៤៥លាននាក់ ប្រឈមហានិភ័យ បើសិនសង្រ្គាមនៅតែបន្ត

2026/03/18 03:55:56 am        34

អង្គការសហប្រជាជាតិ(UN)បានព្រមានថា មនុស្សរាប់លាននាក់បន្ថែមទៀត ប្រឈមនឹងភាពអត់ឃ្លាន បើសិនជាសង្រ្គាមសហរដ្ឋអាមេរិក-អ៊ីស្រាអែលលើអ៊ីរ៉ង់ ហើយវាយប្រហារសងសឹករបស់អ៊ីរ៉ង បន្តរហូតដល់ខែមិថុនា ។

លោក Carl Skau គឺជាអនុប្រធានប្រតិបត្តិកម្មវិធីល្បៀងអាហារពិភពលោករបស់ UN និយាយនៅថ្ងៃអង្គារនេះថា បើសិនជាជម្លោះមជ្ឈិមបូព៌ា បន្តរហូតដល់ខែមិថុនា មនុស្ស ៤៥លាននាក់បន្ថែមទៀត អាចនឹងធ្លាក់ក្នុងភាពអត់ឃ្លានធ្ងន់ធ្ងរ ដោយសារការកើនឡើងតម្លៃ ។

លោកថា វានឹងធ្វើឲ្យកម្រិតភាពអត់ឃ្លានជាប់កំណត់ត្រា ហើយវាគឺជាទស្សនីយភាពដ៏អាក្រក់បំផុតមួយ ហើយបច្ចុប្បន្ន មនុស្ស ៣១៩លាននាក់ បានជួបអសន្តិសុខស្បៀងធ្ងន់ធ្ងររួចទៅហើយ ។

ការវាយប្រហាររបស់សហរដ្ឋអាមេរិក-អ៊ីស្រាអែលលើអ៊ីរ៉ង់ដែលបានចាប់ផ្តើមកាលពីថ្ងៃទី ២៨ ខែកុម្ភៈ បានកាត់ផ្តាច់ផ្លូវជំនួយមនុស្សធម៌ដ៏សំខាន់ ពន្យាពេលការដឹកជញ្ជូនសង្រ្គោះអាយុជីវិតមនុស្ស ដល់វិបត្តិធ្ងន់ធ្ងរបំផុតមួយចំនួនរបស់ពិភពលោក ។

លោក Skau និយាយទៀតថា ថ្លៃដឹកជញ្ជូនកើនឡើងចំនួន ១៨ភាគរយ ចាប់តាំងពីសង្រ្គាមចាប់ផ្តើម ហើយការដឹកជញ្ជូនមួយចំនួន បានផ្លាស់ប្តូរផ្លូវធ្វើដំណើរ ។

ខណៈពេលនោះដែរ មនុស្សជាង ២១លាននាក់នៅស៊ូដង់ ដែលស្មើជិតពាក់កណ្តាលនៃពលរដ្ឋរបស់ពួកគេ ប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរ ។ គ្រោះទុរ្ភិក្សត្រូវបានបញ្ជាក់នៅតាមតំបន់មួយចំនួន ជាទីដែលការប្រយុទ្ធគ្នារាប់ខែបានធ្វើឲ្យក្រុមជំនួយមិនអាចនាំយកស្បៀងចូលទៅបាន ៕

អត្ថបទដែលទាក់ទង

លោក Trump សន្យាដាក់ទណ្ឌកម្មអ៊ីរ៉ង់ ចំពោះការវាយប្រហាររបស់ក្រុមហ៊ូទី នៅសមុទ្រក្រហម ខណៈប្រេងឡើងដល់ជាង១០០ ដុល្លារ
2026/07/24 09:47:13 am        28
ប្រេងឡើងថ្លៃលើសពី ១០០ ដុល្លារអាមេរិកក្នុងមួយបារ៉ែល ខណៈក្ដីបារម្ភនៅមជ្ឈិមបូព៌ាកើនឡើង
2026/07/24 08:48:50 am        45
អាមេរិកដាក់ពន្ធថ្មី១០និង១២,៥ %លើដៃគូ៦០ប្រទេស ខណៈលោក Trump កំពុងកំណត់របៀបវារៈពាណិជ្ជកម្មឡើងវិញ
2026/07/24 08:41:13 am        41

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក Trump សន្យាដាក់ទណ្ឌកម្មអ៊ីរ៉ង់ ចំពោះការវាយប្រហាររបស់ក្រុមហ៊ូទី នៅសមុទ្រក្រហម ខណៈប្រេងឡើងដល់ជាង១០០ ដុល្លារ

2026/07/24 09:47:13 am
​ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ
2026/07/24 08:58:52 am
​ប្រេងឡើងថ្លៃលើសពី ១០០ ដុល្លារអាមេរិកក្នុងមួយបារ៉ែល ខណៈក្ដីបារម្ភនៅមជ្ឈិមបូព៌ាកើនឡើង
2026/07/24 08:48:50 am
​អាមេរិកដាក់ពន្ធថ្មី១០និង១២,៥ %លើដៃគូ៦០ប្រទេស ខណៈលោក Trump កំពុងកំណត់របៀបវារៈពាណិជ្ជកម្មឡើងវិញ
2026/07/24 08:41:13 am
​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm