កម្ពុជា-អូស្ត្រាលី បន្តស្វែងរកឱកាសដើម្បីពង្រីកកិច្ចសហប្រតិបត្តិការថ្មីៗបន្ថែមទៀតលើការអភិវឌ្ឍជំនាញនៅកម្ពុជា

2026/03/18 03:09:25 pm        254

បន្ទាប់ពីបានខិតខំរួមគ្នាសម្រេចបាននូវការដាក់ឱ្យដំណើរការជាផ្លូវការនូវមជ្ឈមណ្ឌលឧត្តមភាពយានយន្តកម្ពុជា (ACE Cambodia) កាលពីកន្លងទៅថ្មីៗនេះ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានទទួលជួប លោកស្រី ប្រីជែត ខូលៀរ (Bridget Collier) ភារធារីស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជា និងលោកស្រី សារ៉ន ប៊ូរ៉ូ (Sharan Burrow) ប្រធានក្រុមប្រឹក្សានៃវិទ្យាស្ថាន Bendigo Kangan (BKI) ដើម្បីពិភាក្សាផ្លាស់ប្តូរយោបល់ក្នុងការស្វែងរកឱកាសពង្រីកកិច្ចសហប្រតិបត្តិការថ្មីៗបន្ថែមទៀត ឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារ ដែលវិស័យឧស្សាហកម្មនៅកម្ពុជាកំពុងមានតម្រូវការខ្ពស់។

 ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក្រោយចប់ជំនួបការងារនេះ បានសសេរឱ្យដឹងថា ក្នុងបរិយាកាសដ៏រីករាយ ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការចូលរួមចំណែកយ៉ាងសកម្មពីសំណាក់ស្ថានទូតអូស្រ្តាលី និងវិទ្យាស្ថាន BKI ជាមួយក្រុមការងារក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សម្រាប់ការជឿជាក់ជ្រើសរើសបង្កើតបានភាពជាដៃគូ ឈានដល់ការសម្រេចបាននូវសមិទ្ធផលជាប្រវត្តិសាស្រ្តនេះ។ សមិទ្ធផលនេះ គឺជាចំណុចចាប់ផ្តើមដ៏សំខាន់មួយ សម្រាប់ជាគំរូឈានទៅពង្រីកឱកាសក្នុងការរួមគ្នាអភិវឌ្ឍជំនាញប្រកបដោយស្តង់ដាខ្ពស់នៅកម្ពុជា។

 នាឱកាសនេះ ឯកឧត្តមរដ្ឋមន្រ្តី បានលើកឡើងពីវឌ្ឍនភាពនៃការអនុវត្តកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស (TVET) ដល់យុវជនគោលដៅ ១លាន ៥សែននាក់ ដែលជាសសរស្តម្ភសំខាន់នៃការអភិវឌ្ឍជំនាញនៅកម្ពុជា ជាពិសេសការពង្រឹងការអភិវឌ្ឍកម្លាំងពលកម្ម ដោយផ្តល់ការបណ្តុះបណ្តាលវិជ្ជាជីវៈឥតគិតថ្លៃសម្រាប់យុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យ ព្រមទាំងសិស្សបោះបង់ការសិក្សាផងដែរ ដើម្បីជាមធ្យោបាយឱ្យយុវជនទទួលបានជំនាញមុនចូលទីផ្សារការងារ ដោយសារតែកម្មវិធី TVET មានភាពបត់បែនខ្ពស់។

ជាការឆ្លើយតប ភាគីអូស្រ្តាលីបានថ្លែងអំណរគុណចំពោះក្រសួងការងារ និងសម្ដែងនូវការអបអរសាទរចំពោះភាពជោគជ័យនៃកិច្ចសហការនេះ ដោយគូសបញ្ជាក់ថា មជ្ឈមណ្ឌល ACE Cambodia ពិតជាមានសារៈប្រយោជន៍ខ្លាំងចំពោះការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា ដែលជាសញ្ញានៃការរីកចម្រើនទំនាក់ទំនង និងការពង្រឹងចំណងមិត្តភាពរវាងប្រជាជាតិទាំងពីរ។ ភាគីអូស្ត្រាលី ក៏បានបញ្ជាក់ពីការប្តេជ្ញាចិត្ត និងការត្រៀមខ្លួនជានិច្ចក្នុងការគាំទ្រ និងពង្រឹងទំនាក់ទំនងកិច្ចសហការបន្តជាមួយក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក្នុងការលើកកម្ពស់ការអនុវត្តស្តង់ដាជំនាញប្រកបដោយនិរន្តរភាព ក៏ដូចជាពង្រឹងភាពប្រកួតប្រជែងនៅកម្ពុជា៕ អត្ថបទ៖ ឈិត បូរ៉ាវី 

អត្ថបទដែលទាក់ទង

កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ
2026/07/24 11:19:54 am        69
កម្ពុជាទទូចឱ្យអង្គការសហប្រជាជាតិ (អ.ស.ប.) ចាត់វិធានការឱ្យកាន់តែខ្លាំងលើការដោះស្រាយជម្លោះដោយសន្តិវិធី
2026/07/24 10:54:28 am        109
ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ
2026/07/24 08:58:52 am        191

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រមុខការទូតអាមេរិក ធានាដល់សម្ព័ន្ធមិត្តអាស៊ីថា ពួកគេនឹងមិនត្រូវបានបោះបង់ចោលទេ ក្នុងជំនួបអាស៊ាន

2026/07/24 11:26:58 am
​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ
2026/07/24 11:19:54 am
​កម្ពុជាទទូចឱ្យអង្គការសហប្រជាជាតិ (អ.ស.ប.) ចាត់វិធានការឱ្យកាន់តែខ្លាំងលើការដោះស្រាយជម្លោះដោយសន្តិវិធី
2026/07/24 10:54:28 am
​[UPDATE] ចំនួនអ្នកស្លាប់ដោយសារបំណាក់ដីកើនឡើងដល់ជាង១០នាក់នៅភាគនិរតីប្រទេសចិន និង៥០ នាក់នៅតែបាត់ខ្លួន
2026/07/24 10:42:49 am
​កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm