UN៖ កុមារអាយុក្រោមប្រាំឆ្នាំប្រមាណ ៤,៩លាននាក់ បានស្លាប់ទូទាំងពិភពលោកនៅឆ្នាំ២០២៤

2026/03/18 04:08:17 pm        196

យោងតាមការប៉ាន់ស្មានថ្មីរបស់អង្គការសហប្រជាជាតិ ដែលចេញផ្សាយនៅថ្ងៃពុធ (១៨ មីនា) នេះ បានបង្ហាញថា កុមារប្រហែល ៤,៩លាននាក់ នៅទូទាំងពិភពលោក បានស្លាប់មុនពេលឈានដល់ខួបកំណើតគម្រប់ ៥ឆ្នាំរបស់ពួកគេ កាលពីឆ្នាំ២០២៤កន្លងទៅ ដែលនេះជាសញ្ញាបង្ហាញថា វឌ្ឍនភាពក្នុងការកាត់បន្ថយអត្រាមរណភាពកុមារបានជាប់គាំង សូម្បីតែមុនពេលមានការកាត់បន្ថយកញ្ចប់ថវិកាជំនួយសកលកាលពីឆ្នាំ២០២៥ទៅទៀត។

អង្គការកុមារ យូនីសេហ្វ (UNICEF) ធនាគារពិភពលោក អង្គការសុខភាពពិភពលោក (WHO) និងអង្គភាពចំនួនប្រជាជនសរុបនៃអង្គការសហប្រជាជាតិ ដែលជាអ្នករៀបចំរបាយការណ៍នេះ បានលើកឡើងថា មរណភាពភាគច្រើនអាចបង្ការបាន ប្រសិនបើមានលទ្ធភាពទទួលបានសេវាថែទាំសុខភាពកាន់តែប្រសើរ និងអន្តរាគមន៍ក្នុងតម្លៃទាបចំពោះបញ្ហាប្រឈមនានា ដូចជាផលវិបាកនៃការសម្រាលកូនមិនគ្រប់ខែ ឬជំងឺដូចជាគ្រុនចាញ់ជាដើម។

ទីភ្នាក់ងារទាំងនោះបានឱ្យដឹងថា មរណភាពកុមារដែលអាចបង្ការបាន បានថយចុះជាងពាក់កណ្តាលចាប់តាំងពីឆ្នាំ២០០០ ប៉ុន្តែវឌ្ឍនភាពនេះបានយឺតយ៉ាវចាប់តាំងពីឆ្នាំ២០១៥ មក។ ក្នុងឆ្នាំ២០២២ តួលេខនេះគឺ ៤,៩ លាននាក់ ដែលកាលនោះជាកម្រិតទាបបំផុតជាប្រវត្តិសាស្ត្រ ហើយក្នុងឆ្នាំ២០២៣ តួលេខនេះគឺ ៤,៨ លាននាក់។ ទោះបីជាតួលេខឆ្នាំ២០២៤ ហាក់ដូចជាបង្ហាញពីការកើនឡើងវិញក៏ដោយ ក៏ទីភ្នាក់ងារនានាបានបញ្ជាក់ថា ទិន្នន័យត្រូវបានគណនាតាមរបៀបខុសៗគ្នាសម្រាប់ឆ្នាំទាំងពីរ ដូច្នេះមិនអាចយកមកប្រៀបធៀបគ្នាដោយផ្ទាល់បានទេ។

អ្នកនាំពាក្យមួយរូបរបស់អង្គការសុខភាពពិភពលោក WHO បានបន្ថែមថា៖ «ពិភពលោកពិតជាឃើញមានការថយចុះល្បឿនជាសកល ក្នុងការកាត់បន្ថយអត្រាមរណភាព» ដោយព្រមានថា ជម្លោះ អស្ថិរភាពសេដ្ឋកិច្ច បញ្ហាបម្រែបម្រួលអាកាសធាតុ និងប្រព័ន្ធសុខាភិបាលដែលទន់ខ្សោយ សុទ្ធតែជាកត្តារួមចំណែកធ្វើឱ្យវឌ្ឍនភាពជាប់គាំង ខណៈការកាត់បន្ថយជំនួយនឹងកាន់តែបន្ថែមបន្ទុកថែមទៀត។

គួរឱ្យដឹងថា តួលេខដែលចេញផ្សាយនៅថ្ងៃពុធនេះ គ្របដណ្តប់លើឆ្នាំ២០២៤ ពោលគឺមុនពេលដែលសហរដ្ឋអាមេរិក រួមទាំងម្ចាស់ជំនួយធំៗផ្សេងទៀតដូចជា ចក្រភពអង់គ្លេស និងអាល្លឺម៉ង់ បានចាប់ផ្តើមកាត់បន្ថយកញ្ចប់ថវិកាជំនួយអន្តរជាតិរបស់ពួកគេ៕

អត្ថបទដែលទាក់ទង

អ៊ីរ៉ង់ បើកទ្វារចំហសម្រាប់ផ្នែកការទូត ទោះបីជាមានការឈ្លានពានរបស់សហរដ្ឋអាមេរិកក៏ដោយ
2026/07/24 04:32:23 pm        1
រដ្ឋមន្ត្រីប្រេងយេម៉ែន៖ផែនការសន្តិសុខត្រូវបានដាក់ឲ្យដំណើរការ ដើម្បីទប់ទល់នឹងការគំរាមកំហែងរបស់ក្រុមហ៊ូទី
2026/07/24 04:27:02 pm        10
លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក
2026/07/24 04:03:24 pm        51

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ៊ីរ៉ង់ បើកទ្វារចំហសម្រាប់ផ្នែកការទូត ទោះបីជាមានការឈ្លានពានរបស់សហរដ្ឋអាមេរិកក៏ដោយ

2026/07/24 04:32:23 pm
​រដ្ឋមន្ត្រីប្រេងយេម៉ែន៖ផែនការសន្តិសុខត្រូវបានដាក់ឲ្យដំណើរការ ដើម្បីទប់ទល់នឹងការគំរាមកំហែងរបស់ក្រុមហ៊ូទី
2026/07/24 04:27:02 pm
​អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm
​មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm
​ពលរដ្ឋភៀសសឹក បង្ហាញការឈឺចាប់ ថៃឈ្លានពាន និងបន្តរង់ចាំសន្ដិភាព ដោយមានជំនឿចិត្តខ្ពស់លើរដ្ឋាភិបាល
2026/07/24 04:16:31 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm