មន្ត្រីសន្តិសុខជាន់ខ្ពស់អាមេរិក លាលែងពីតំណែង ហើយថា អ៊ីរ៉ង់មិនបានបង្កការគំរាមកំហែងភ្លាមៗអ្វីទេ

2026/03/18 05:55:57 pm        215

មន្ត្រីសន្តិសុខជាន់ខ្ពស់មួយរូបក្នុងរដ្ឋបាលរបស់ប្រធានាធិបតីអាមេរិក Donald Trump បានលាលែងពីតំណែងរបស់ខ្លួន ជុំវិញបញ្ហាសង្រ្គាមនៅអ៊ីរ៉ង់ កាលពីថ្ងៃអង្គារ (១៧ មីនា) ដោយនិយាយថា ទីក្រុងតេអេរ៉ង់មិនបានបង្កការគំរាមកំហែងណាមួយដែលហៀបនឹងកើតឡើងចំពោះសហរដ្ឋអាមេរិកនោះទេ។ 

លោក Joe Kent ដែលជាប្រធានមជ្ឈមណ្ឌលប្រឆាំងភេរវកម្មជាតិ គឺជាមន្ត្រីសន្តិសុខជាន់ខ្ពស់ដំបូងគេនៅក្នុងរដ្ឋបាលរបស់លោក Trump ដែលបានលាលែងពីតំណែងដោយសារជម្លោះនេះ ដែលឥឡូវនេះ បានឈានចូលដល់សប្តាហ៍ទីបីទៅហើយ។

លោក Kent បានសរសេរក្នុងលិខិតមួយដែលបង្ហោះលើបណ្តាញសង្គមថា៖ «ក្នុងនាមជាអ្នកមានសតិសម្បជញ្ញៈ លោកមិនអាចគាំទ្រសង្រ្គាមដែលកំពុងបន្តនៅអ៊ីរ៉ង់បានទេ។ អ៊ីរ៉ង់មិនបានបង្កការគំរាមកំហែងភ្លាមៗដែលជិតមកដល់លើអាមេរិកនោះឡើយ ហើយច្បាស់ណាស់ថា អាមេរិកបានចាប់ផ្តើមសង្រ្គាមនេះដោយសារសម្ពាធពីអ៊ីស្រាអែល និងក្រុមអ្នកបញ្ចុះបញ្ចូលដ៏មានថ្វីមាត់របស់អ៊ីស្រាអែល»។

លោក Kent ត្រូវបានគេស្គាល់ជាយូរមកហើយថាគាំទ្រគោលនយោបាយ «យកអាមេរិកជាធំ» របស់លោក Trump ប៉ុន្តែលោក Kent ក៏ធ្លាប់និយាយថា លោកប្រឆាំងនឹងអន្តរាគមន៍យោធារបស់អាមេរិក នៅបរទេស។ ទោះជាយ៉ាងនេះក្ដី មន្ត្រីអាមេរិកមួយរូបបាននិយាយថា ការប្រកាសចុះពីតំណែងនេះជារឿងភ្ញាក់ផ្អើលយ៉ាងខ្លាំង។ អ្នកជំនាញមួយចំនួនលើកឡើងថា ការគំរាមកំហែងដែលហៀបនឹងកើតឡើង គឺជាលក្ខខណ្ឌចាំបាច់ដើម្បីឱ្យអាមេរិកអាចបើកសង្រ្គាមបាន ក្រោមច្បាប់សង្រ្គាមអន្តរជាតិ។

អ្នកនាំពាក្យសេតវិមាន លោកស្រី Karoline Leavitt បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា លិខិតរបស់លោក Kent ផ្ញើជូនលោក Trump រួមមាន «ការអះអាងមិនពិត»។ លោកស្រី Leavitt បានបន្តថា៖ «ដូចដែលលោកប្រធានាធិបតី Trump បានថ្លែងយ៉ាងច្បាស់លាស់ និងជាក់លាក់រួចមកហើយ គឺលោកមានភស្តុតាងរឹងមាំ និងគួរឱ្យជឿជាក់ថា អ៊ីរ៉ង់មានបំណងវាយប្រហារសហរដ្ឋអាមេរិកមុន។ ហើយភស្តុតាងទាំងនេះត្រូវបានចងក្រងចេញពីប្រភព និងកត្តាជាច្រើន»៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        128
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        121
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        120

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm