កម្ពុជា កំពុងខិតខំឱ្យក្លាយជាសមាជិកកិច្ចព្រមព្រៀង CPTPP ដើម្បីពង្រីក​ទីផ្សារ​ឱ្យ​កាន់​ទូលំ​ទូលាយ

2026/03/18 11:17:07 am        118

មន្រ្តីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្ម បានលើកឡើងថា រាជរដ្ឋាភិបាល​បាន​និង​កំពុង​ខិតខំ​ប្រឹង​ប្រែង​ឱ្យ​ក្លាយ​ជា​សមាជិកនៃកិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយ និងវឌ្ឍនភាពស​ម្រាប់​ភាព​ជា​ដៃ​គូ​អន្តរ​ប៉ាស៊ីហ្វិក ​(CPTPP) ដែលនេះគឺជា​ទិស​ដៅ​របស់​រាជរដ្ឋាភិបាល​ក្នុង​ការ​ធ្វើ​សមាហរណ​កម្ម​សេដ្ឋកិច្ច​ទៅ​ក្នុងតំបន់ និងពិភពលោក។

សព្វថ្ងៃ រាជរដ្ឋាភិបាលបានដាក់ពាក្យស្នើសុំចូលជាសមាជិកកិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយ និង​វឌ្ឍន​ភាព​សម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (CPTPP) រួចហើយ កាលពីខែធ្នូ ឆ្នាំ២០២៥ ហើយ​ដើម្បី​អាចបន្ថែមសមាជិកថ្មីបាន លុះត្រាណាតែមានការយល់ព្រមជាឯកច្ឆន្ទពីសមាជិកទាំង ១២ប្រទេស។

ឯកឧត្តម ប៉ែន សុវិជាតិ រដ្ឋលេខាធិការ និងអ្នកពាក្យក្រសួងពាណិជ្ជកម្ម បានប្រាប់ BTV ថា​រាជ​រដ្ឋាភិបាល​នឹង​ខិតខំឱ្យក្លាយជាសមាជិក នៃកិច្ចព្រមព្រៀងពាណិជ្ជកម្ម CPTPPនេះ ដើម្បីពង្រីក​ទីផ្សារ​នាំ​ចេញ​ផលិតផលរបស់កម្ពុជា និងដើម្បីអាចស្រូប​ទាញ​វិនិយោគិន​ពី​បរទេស​ឱ្យ​មក​វិនិយោគ​នៅ​កម្ពុជាបន្ថែមទៀត។ ឯកឧត្តម បញ្ជាក់ថា បើតាមបទពិសោធន៍របស់កម្ពុជា នឹង​មិន​ពិបាក​នោះ​ទេ ក្នុងការចរចាឱ្យក្លាយជាសមាជិកពាណិជ្ជកម្ម CPTPP នេះ។

កិច្ចព្រម​ព្រៀង​ពាណិជ្ជកម្ម CPTPP គឺជាប្លុកពាណិជ្ជកម្មដែលមានសមាជិកចំនួន១២ រួម​មាន​ប្រទេស​អូស្ត្រាលី, ប្រ៊ុយណេ, កាណាដា, ឈីលី, ជប៉ុន, ម៉ាឡេស៊ី, ម៉ិកសិក, នូវែលសេឡង់, ប៉េរូ, សិង្ហបុរី, វៀតណាម និងអង់គ្លេស ដែលគ្រប់ដណ្តប់ប្រមាណ ១៣ភាគរយ​នៃ​ផលិត​ផល​ក្នុង​ស្រុក​សរុប​ (GDP)ពិភពលោក។

សូមបញ្ជាក់ថា បច្ចុប្បន្ន ប្រទេសកម្ពុជាគឺជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក (WTO) និង​ជា​សមាជិកនៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP)។ RCEP គឺ​ជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដ៏ធំបំផុតនៅលើពិភពលោកដែលគ្របដណ្តប់ ១៥ ប្រទេស (អាស៊ាន១០ + ចិន ជប៉ុន កូរ៉េខាងត្បូង អូស្រ្តាលី នូវែលសេឡង់) ដោយតំណាងឱ្យប្រមាណ ៣០% នៃផលិតផលក្នុងស្រុកសរុប (GDP) ពិភពលោក។ លើសពីនេះ កម្ពុជាមាន​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្មសេរីទ្វេភាគីរវាងកម្ពុជា-ចិន និងកម្ពុជា-កូរ៉េ ជាដើម៕ អត្ថបទ៖ ធូ វិរៈ


អត្ថបទដែលទាក់ទង

ក្រសួងធនធានទឹក បើកសន្និបាតបូកសរុបលទ្ធផលការងារ របស់ក្រសួង, គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងអាជ្ញាធរទន្លេសាប និងលើកទិសដៅអនុវត្ត
2026/03/18 12:40:08 pm        1
អភិបាលខេត្តកំពង់ស្ពឺ អំពាវនាវពលរដ្ឋទុកដាក់សំរាមឱ្យត្រឹមត្រូវ និងរៀបចំភូមិឋានដើម្បីទាក់ទាញទេសចរណ៍
2026/03/18 12:34:26 pm        1
កម្ពុជា និងរវ៉ាន់ដា ប្តេជ្ញាបន្តពង្រឹងពង្រីកទំនាក់ទំនង និង​កិច្ច​សហប្រតិបត្តិ​ការ​ល្អ​ដែល​កំពុង​មាន​ការ​រីក​ចម្រើន
2026/03/18 12:22:14 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​តុលាការថៃ ប្រកាសថា ខ្លួនទទួលយកញត្តិដែលជំទាស់នឹងភាពស្របច្បាប់នៃសន្លឹកឆ្នោត

2026/03/18 12:58:52 pm
​ក្រសួងធនធានទឹក បើកសន្និបាតបូកសរុបលទ្ធផលការងារ របស់ក្រសួង, គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងអាជ្ញាធរទន្លេសាប និងលើកទិសដៅអនុវត្ត
2026/03/18 12:40:08 pm
​ពាន Svay Rieng Cup ផ្នែកនារី លើកទី២ ត្រឡប់មកវិញ នាខែក្រោយ
2026/03/18 12:38:34 pm
​អភិបាលខេត្តកំពង់ស្ពឺ អំពាវនាវពលរដ្ឋទុកដាក់សំរាមឱ្យត្រឹមត្រូវ និងរៀបចំភូមិឋានដើម្បីទាក់ទាញទេសចរណ៍
2026/03/18 12:34:26 pm
​កម្ពុជា និងរវ៉ាន់ដា ប្តេជ្ញាបន្តពង្រឹងពង្រីកទំនាក់ទំនង និង​កិច្ច​សហប្រតិបត្តិ​ការ​ល្អ​ដែល​កំពុង​មាន​ការ​រីក​ចម្រើន
2026/03/18 12:22:14 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/03/18 04:01:51 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/03/11 06:09:44 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/03/17 09:02:30 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/03/17 08:52:53 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/03/15 02:09:13 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am