គុយបា ប្រញាប់ប្រញាល់ស្តារថាមពលឡើងវិញ ខណៈលោក Trump គំរាមយកមកគ្រប់គ្រង

2026/03/18 11:50:14 am        59

ប្រទេសគុយបា បានប្រញាប់ប្រញាល់ស្តារថាមពលឡើងវិញ បន្ទាប់ពីមានការផ្តាច់ចរន្តអគ្គិសនីនៅទូទាំងប្រទេស ដែលបានវាយប្រហារប្រទេសកោះគ្រប់គ្រងដោយកុម្មុយនិស្តមួយនេះ ខណៈប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump បានប្រកាសថា លោកនឹង «យកមកគ្រប់គ្រង»។ រដ្ឋាភិបាល មិនបានបញ្ជាក់ច្បាស់ថាអ្វីជាមូលហេតុនៃការដាច់ចរន្តអគ្គិសនីញឹកញាប់ចុងក្រោយបំផុតរបស់ប្រទេសគុយបានោះទេ ប៉ុន្តែបាននិយាយថា គិតត្រឹមថ្ងៃអង្គារម្សិលមិញ ពីរភាគបីនៅក្នុងប្រទេសមានអគ្គិសនីប្រើប្រាស់ឡើងវិញ។

បន្ថែមលើការព្រួយបារម្ភមួយផ្សេងទៀត ការរញ្ជួយដីកម្រិត ៥,៨ រ៉ិចទ័របានវាយប្រហារនៅឆ្នេរសមុទ្រប្រទេសគុយបាកាលពីព្រឹកថ្ងៃអង្គារ ប៉ុន្តែពុំមានរបាយការណ៍ភ្លាមៗអំពីអ្នកស្លាប់ និងរងរបួស ឬការខូចខាត នោះទេ។

បន្ទាប់ពីរយៈពេលជិត៧ទសវត្សរ៍ក្នុងការប្រឆាំងនឹងសហរដ្ឋអាមេរិក អាជ្ញាធរកុម្មុយនិស្តរបស់ទីក្រុងឡាហាវ៉ាន កំពុងស្ថិតនៅក្រោមសម្ពាធយ៉ាងខ្លាំងពីរដ្ឋបាលលោក Trump ដែលប្តេជ្ញាបង្កើតប្រវត្តិសាស្ត្រ។

វាគឺជាការគំរាមកំហែងដ៏ច្បាស់លាស់បំផុតមួយរបស់លោក Trump ប្រឆាំងនឹងប្រទេសកោះមួយនេះ ដែលមានចម្ងាយត្រឹមតែ១៥០គីឡូម៉ែត្រពីឆ្នេរសមុទ្ររដ្ឋ Florida។ មានការព្រួយបារម្ភកាន់តែច្រើន ពីការទទួលបានអគ្គិសនីត្រឡប់មកវិញនៅក្នុងទីក្រុងឡាហាវ៉ាន ជាទីក្រុងដែលប្រជាជនរស់នៅ ១,៧ លាននាក់។ អ្នកចូលនិវត្តន៍អាយុ៦៤ឆ្នាំម្នាក់ បាននិយាយថា«អ្វីដែលយើងខ្លាចគ្រប់ពេលនោះ គឺ ការដាច់ចរន្តអគ្គិសនីដែលនឹងអូសបន្លាយពេល ហើយយើងនឹងបាត់បង់អ្វីៗដែលយើងមាននៅក្នុងទូរទឹកកក ព្រោះអ្វីៗទាំងអស់មានតម្លៃថ្លៃ»។ ប្រព័ន្ធផលិតអគ្គិសនីមានអាយុកាលចាស់ៗនៅប្រទេសគុយបា កំពុងស្ថិតក្នុងស្ថានភាពច្របូកច្របល់ ដោយមានការដាច់ចរន្តអគ្គិសនីរាល់ថ្ងៃរហូតដល់២០ម៉ោង។

អត្ថបទដែលទាក់ទង

តុលាការថៃ ប្រកាសថា ខ្លួនទទួលយកញត្តិដែលជំទាស់នឹងភាពស្របច្បាប់នៃសន្លឹកឆ្នោត
2026/03/18 12:58:52 pm        1
អូស្ត្រាលី នឹងកោះប្រជុំថ្នាក់ដឹកនាំ ខណៈកង្វះប្រេងឥន្ធនៈ ធ្វើឲ្យប៉ះពាល់ដល់តំបន់ជនបទ
2026/03/18 12:19:13 pm        1
លោក Zelenskyy៖ អ៊ុយក្រែនផលិតយានដ្រូនស្ទាក់ចាប់ ប្រហែល២.០០០គ្រឿងក្នុងមួយថ្ងៃ
2026/03/18 12:16:43 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អាជ្ញាធរខេត្តកំពង់ឆ្នាំង បន្តពង្រឹងការពិនិត្យតម្លៃប្រេងនៅតាមស្ថាននីយ ដេប៉ូ និងអ្នកលក់សាំងដប កុំឱ្យលក់លើសតម្លៃក្រសួង បានជូនដំណឹង

2026/03/18 01:24:41 pm
​គ្រួសាររងគ្រោះដោយសង្គ្រាមថៃឈ្លានពានចំនួន ១៩៧គ្រួសារ នៅមូលដ្ឋានស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ទទួលអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមខេត្ត
2026/03/18 01:08:53 pm
​អ្នកនាំពាក្យ៖ រាជរដ្ឋាភិបាលកំពុងធ្វើសកម្មភាពការទូតសកម្មទាំងក្នុង និងក្រៅប្រទេស ដើម្បីការពារទឹកដី និងប្រជាជន
2026/03/18 01:04:28 pm
​តុលាការថៃ ប្រកាសថា ខ្លួនទទួលយកញត្តិដែលជំទាស់នឹងភាពស្របច្បាប់នៃសន្លឹកឆ្នោត
2026/03/18 12:58:52 pm
​ក្រសួងធនធានទឹក បើកសន្និបាតបូកសរុបលទ្ធផលការងារ របស់ក្រសួង, គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងអាជ្ញាធរទន្លេសាប និងលើកទិសដៅអនុវត្ត
2026/03/18 12:40:08 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/03/18 04:01:51 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/03/11 06:09:44 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/03/17 09:02:30 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/03/17 08:52:53 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/03/15 02:09:13 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am