អ្នករស់រានជីវិតពីទឹកជំនន់នៅឥណ្ឌូនេស៊ី ប្រឈមភាពតានតឹងផ្នែកសេដ្ឋកិច្ច ខណៈតម្លៃប្រេងកើនឡើងមុនពិធីបុណ្យ Eid

2026/03/18 07:07:16 pm        153

សហគមន៍នានានៅក្នុងស្រុក Aceh Tamiang របស់ប្រទេសឥណ្ឌូនេស៊ី កំពុងទប់ទល់ដើម្បីស្តារឡើងវិញពីទឹកជំនន់ដ៏គំហុកធ្ងន់ធ្ងរ ខណៈខែពិសិដ្ឋនៃពិធីបុណ្យរ៉ម៉ាឌន របស់ពលរដ្ឋមូស្លីម ជិតឈានដល់ទីបញ្ចប់ ដោយពលរដ្ឋនិយាយថា តម្លៃប្រេងឥន្ធនៈកើនឡើងទាក់ទងនឹងជម្លោះសកល បានធ្វើឱ្យការលំបាករបស់ពួកគេកាន់តែធ្ងន់ធ្ងរ។ វីដេអូថតដោយយានដ្រូន បង្ហាញពីស្ពានដែលត្រូវបានបំផ្លាញ សង្កាត់នានាលិចទឹក និងលំនៅឋានបណ្តោះអាសន្នថ្មីកំពុងត្រូវបានសាងសង់តាមបណ្តោយទន្លេ ជាកន្លែងដែលគ្រួសារជាច្រើននៅតែរស់នៅក្នុងតង់ដោយពឹងផ្អែកលើផ្ទះបាយរួម ខណៈពួកគេកំពុងរង់ចាំទីជម្រកអចិន្ត្រៃយ៍។

សម្រាប់ប្រជាជនជាច្រើន ក្នុងពិធីបុណ្យ Eid al-Fitr នៅឆ្នាំនេះ មានអារម្មណ៍ខុសគ្នាយ៉ាងខ្លាំងពីការប្រារព្ធពិធីបុណ្យមុនៗ។ នាង Salsa Nafisa អាយុ២៧ឆ្នាំ ជាស្ត្រីមេផ្ទះដែលបានសម្រាលកូនមួយថ្ងៃបន្ទាប់ពីទឹកជំនន់ បាននិយាយថា បរិយាកាសកាលពីឆ្នាំមុនៗ គឺខុសគ្នាទាំងស្រុង។ «យើងធ្លាប់អបអរពិធីបុណ្យ ពី ២ទៅ៦ថ្ងៃមុនពិធីបុណ្យ Eid ប៉ុន្តែពេលនេះ យើងមិនបានគិតថា ថ្ងៃឈប់សម្រាកនោះនឹងខិតជិតមកដល់ទេ»។

នាង Nafisa បាននិយាយថា ភាពតានតឹងសកលបានរួមចំណែកដល់ភាពតានតឹងផ្នែកសេដ្ឋកិច្ចក្នុងស្រុក។ សង្គ្រាមនៅអ៊ីរ៉ង់ បានជះឥទ្ធិពលយ៉ាងខ្លាំង។ យើងមានអារម្មណ៍បែបនេះរួចទៅហើយ ជាពិសេសនៅពេលតម្រង់ជួរទិញប្រេងឥន្ធនៈក្រោមកម្តៅថ្ងៃ។ អ្នកស្រុកម្នាក់ទៀត បាននិយាយថា ក្រុមគ្រួសាររបស់គាត់កំពុងកាត់បន្ថយការចំណាយ ខណៈកំពុងរស់នៅក្នុងទីជម្រកបណ្តោះអាសន្ន។ នាងបាននិយាយថា «តម្លៃប្រេងឥន្ធនៈបានឡើងដល់ ៥០.០០០រូពីក្នុងមួយលីត្រ ដែលខ្ពស់ជាងធម្មតាឆ្ងាយខ្លាំង»។ ដោយសារគ្រួសារជាច្រើននៅតែត្រូវបានជម្លៀស ហើយការងារសាងសង់ឡើងវិញកំពុងដំណើរការ ខេត្ត Aceh Tamiang ប្រឈមនឹងការងើបឡើងវិញយូរអង្វែង ខណៈសហគមន៍មូស្លីមកំពុងរៀបចំសម្រាប់ការប្រារព្ធពិធីបុណ្យ Eid។

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        132
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        125
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        124

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm