តុលាការថៃ ប្រកាសថា ខ្លួនទទួលយកញត្តិដែលជំទាស់នឹងភាពស្របច្បាប់នៃសន្លឹកឆ្នោត

2026/03/18 12:58:52 pm        110

តុលាការធម្មនុញ្ញថៃ បានបញ្ជាក់នៅថ្ងៃពុធ (១៨ មីនា) នេះថា ខ្លួនបានយល់ព្រមទទួលយកមកពិចារណានូវញត្តិមួយ ដែលបានប្តឹងតវ៉ាប្រឆាំងនឹងភាពស្របច្បាប់នៃសន្លឹកឆ្នោតដែលបានប្រើប្រាស់ក្នុងការបោះឆ្នោតសកលកាលពីខែមុន។

តុលាការបាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយថា គណៈកម្មការរៀបចំការបោះឆ្នោតត្រូវបានផ្តល់ពេលវេលាចំនួន ១៥ថ្ងៃដើម្បីផ្តល់ការបំភ្លឺ។ តុលាការមិនបានបញ្ជាក់ពីដីកាបង្គាប់ផ្សេងទៀតទេ ដែលមានន័យថា ការបោះឆ្នោតនៅក្នុងសភាដែលបានគ្រោងទុកនៅថ្ងៃព្រហស្បតិ៍ ទី១៩ ខែមីនា ស្អែកនេះ ដើម្បីជ្រើសតាំងនាយករដ្ឋមន្ត្រីថ្មីជាផ្លូវការ នឹងនៅតែបន្តទៅមុខ។

ការិយាល័យទទួលពាក្យបណ្ដឹងពលរដ្ឋ ដែលជាអ្នកដាក់ញត្តិនេះ បានឱ្យដឹងថា មានបណ្តឹងតវ៉ាពីសាធារណជនចំនួន ២១ករណី បានចោទប្រកាន់ថា បាកូដ និង QR កូដ នៅលើសន្លឹកឆ្នោត អាចត្រូវបានយកទៅប្រើប្រាស់ដើម្បីកំណត់អត្តសញ្ញាណថា តើអ្នកបោះឆ្នោតបានជ្រើសរើសបេក្ខជនរូបណា ឬគណបក្សមួយណា ដែលទង្វើនេះធ្វើឱ្យប៉ះពាល់ដល់ការរក្សាការសម្ងាត់នៃការបោះឆ្នោត។

គណបក្ស ភូមិចៃថៃ របស់នាយករដ្ឋមន្ត្រីចាំផ្ទះ លោក Anutin Charnvirakul ទទួលបានជ័យជម្នះនៅក្នុងការបោះឆ្នោតកាលពីថ្ងៃទី៨ ខែកុម្ភៈ។ គួររម្លឹកថា តុលាការថៃ ធ្លាប់បានសម្រេចទុកជាមោឃៈនូវការបោះឆ្នោតឆ្នាំ២០០៦ ម្តងរួចមកហើយ ដោយសារមូលហេតុថា ដំណើរការបោះឆ្នោតមិនត្រូវបានធ្វើឡើងជាសម្ងាត់។

គណៈកម្មាធិការរៀបចំការបោះឆ្នោតរបស់ថៃ បានបញ្ជាក់ថា បាកូដទាំងនោះត្រូវបានដាក់បញ្ចូលក្នុងគោលបំណងពង្រឹងសន្តិសុខ ហើយការកំណត់អត្តសញ្ញាណរបស់អ្នកបោះឆ្នោត តម្រូវឱ្យមានការពិនិត្យមើលផ្នែកខាងលើនៃសន្លឹកឆ្នោត ដែលត្រូវបានរក្សាទុកយ៉ាងមានសុវត្ថិភាពបំផុត៕

អត្ថបទដែលទាក់ទង

របាយការណ៍៖ នាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែររបស់អង់គ្លេស ដាក់ពង្រាយក្នុងសមុទ្រអារ៉ាប់
2026/03/22 03:41:21 pm        1
កោះតៃវ៉ាន់៖ យន្តហោះចម្បាំង F-16 របស់អាមេរិកដែលពន្យារពេល នឹងចាប់ផ្តើមដឹកជញ្ជូននៅឆ្នាំនេះ
2026/03/22 03:27:07 pm        2
ក្រុម G7 ត្រៀមរួចជាស្រេចដើម្បីការពារការផ្គត់ផ្គង់ថាមពលសកល និងគាំទ្រសន្តិសុខច្រកសមុទ្រហ័រមូស
2026/03/22 03:21:31 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​របាយការណ៍៖ នាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែររបស់អង់គ្លេស ដាក់ពង្រាយក្នុងសមុទ្រអារ៉ាប់

2026/03/22 03:41:21 pm
​កោះតៃវ៉ាន់៖ យន្តហោះចម្បាំង F-16 របស់អាមេរិកដែលពន្យារពេល នឹងចាប់ផ្តើមដឹកជញ្ជូននៅឆ្នាំនេះ
2026/03/22 03:27:07 pm
​ក្រុម G7 ត្រៀមរួចជាស្រេចដើម្បីការពារការផ្គត់ផ្គង់ថាមពលសកល និងគាំទ្រសន្តិសុខច្រកសមុទ្រហ័រមូស
2026/03/22 03:21:31 pm
​ទីក្រុងគីវ៖ កិច្ចចរចាដើម្បីដោះស្រាយសង្គ្រាមអ៊ុយក្រែន នឹងបន្តនៅសហរដ្ឋអាមេរិក នាថ្ងៃអាទិត្យនេះ
2026/03/22 03:19:10 pm
​គណៈប្រតិភូជាន់ខ្ពស់ក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា ជួបសម្តែងការគួរសមជាមួយថ្នាក់ដឹកនាំខេត្តនិញប៊ិញ
2026/03/22 02:18:13 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/03/22 06:15:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/03/11 06:09:44 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/03/17 09:02:30 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/03/21 01:53:40 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/03/21 09:31:22 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am