ក្រុមបាល់ទាត់ជម្រើសជាតិម៉ារ៉ុកត្រូវបានប្រកាសថាជាម្ចាស់ជើងឯកទ្វីបអាហ្វ្រិក Africa Cup of Nations បន្ទាប់ពីការប្តឹងតវ៉ារបស់ពួកគេទៅកាន់គណៈកម្មាធិការវិន័យរបស់សហព័ន្ធបាល់ទាត់អាហ្រ្វិកជុំវិញលទ្ធផលនៃការប្រកួតវគ្គផ្តាច់ព្រ័ត្រកាលពីខែមករាទទួលបានជោគជ័យ។

សេណេហ្កាល់បានយកឈ្នះម៉ារ៉ុក ១-០ នៅម៉ោងបន្ថែមកាត់សេចក្តី ១៥ នាទីពីរដង តែពួកគេហៀបនឹងចាញ់ការប្រកួតទៅហើយនៅពេលម៉ារ៉ុកទទួលបានបាល់ពិន័យចុងម៉ោងតែធ្វើមិនបានសម្រេចដោយ Brahim Diaz ខណៈសេណេហ្កាល់តវ៉ានឹងការកាត់សេចក្តីរបស់អាជ្ញាកណ្តាលរហូតដើរចេញពីទីលាន។
Sadio Mane ជាមនុស្សតែម្នាក់គត់ដែលលួងលោមអ្នកគ្រប់គ្នាដែលដើរចេញពីទីលានហើយនោះឱ្យត្រលប់មកវិញ មុនពេលពួកគេរកបានគ្រាប់ជ័យជំនះក្នុងម៉ោងបន្ថែមកាត់សេចក្តីនោះ។
ការប្រកួតបានបន្តបន្ទាប់ពីការដើរលេងជាមួយក្រុមសេណេហ្គាល់ស៊ុតបញ្ចូលទីក្នុងម៉ោងបន្ថែម ប៉ុន្តែក្រុមប្រឹក្សាបណ្តឹងឧទ្ធរណ៍របស់ CAF បានសម្រេចថាសេណេហ្គាល់បានចាញ់ការប្រកួតនេះ ដោយលទ្ធផលឥឡូវនេះត្រូវបានកត់ត្រា ក្នុងលទ្ធផល ៣-០ ជ័យជំនះបានទៅក្រុមម៉ារ៉ុក។
ក្រុមប្រឹក្សាវិន័យរបស់ CAF បានច្រានចោលការតវ៉ាដំបូងរបស់ប្រទេសម៉ារ៉ុក ប៉ុន្តែក្រុមប្រឹក្សាឧទ្ធរណ៍បានរកឃើញកំហុសរបស់សេណេហ្កាល់ និងសម្រេចប្រកាសបែបនេះកាលពីថ្ងៃអង្គារម្សិលមិញ។
ក្រុមប្រឹក្សាឧទ្ធរណ៍បានឱ្យដឹងថាថាការប្រព្រឹត្តរបស់ក្រុមសេណេហ្គាល់គឺផ្ទុយពី មាត្រា ៨២ និង ៨៤ នៃបទប្បញ្ញត្តិនៃបាល់ទាត់ទ្វីបអាហ្វ្រិក ដែលចែងថា "ប្រសិនបើមានហេតុផលណាមួយក្រុមណាមួយមិនព្រមលេងឬចាកចេញពីទីលាននៅពេលមិនទាន់ចប់ការប្រកួតដោយមិនមានការអនុញ្ញាតពីអាជ្ញាកណ្តាលនោះ ក្រុមនោះនឹងត្រូវបានចាត់ទុកថាចាញ់។
ការសម្រេចចិត្តកាលពីថ្ងៃអង្គារមានន័យថាម៉ារ៉ុកបានគ្រងតំណែងជើងឯកអាហ្រ្វិកជាលើកទីពីរ ៥០ឆ្នាំបន្ទាប់ពីពួកគេបានឈ្នះពាន Cup of Nations ជាលើកដំបូង៕ អត្ថបទ៖ នាង សុភាវុធ

