អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម៖ សង្គ្រាមនៅមជ្ឈិមបូព៌ាមិនប៉ះពាល់ការធ្វើពាណិជ្ជកម្មកម្ពុជា-អេមីរ៉ាតអារ៉ាប់រួមទេ

2026/03/18 09:12:13 pm        270

អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម ថ្លែងថា ការផ្ទុះឡើងសង្គ្រាមនៅតំបន់មជ្ឈិមបូព៌ា មិន​មាន​ការ​ប៉ះ​ពាល់​ដល់​ការធ្វើពាណិជ្ជកម្មរវាង កម្ពុជា ជាមួយអេមីរ៉ាតអារ៉ាប់រួមនោះទេ ខណៈ​បច្ចុប្បន្ន​បាន​និង​កំពុង​ដំណើរ​ល្អ នឹងនៅពេលខាងមុខការធ្វើអាពាណិជ្ជកម្មរវាងភាគីទាំង ពីរ នឹងលេច​ឡើង​នូវ​ប្រភេទ​ពាណិជ្ជ​កម្មសេវា និងពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិច។

ឯកឧត្តម ប៉ែន សុវិជាតិ អ្នកនាំពាក្យនិងជារដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានថ្លែងប្រាប់ BTV ស្តីពី​ការផ្ទុះឡើងសង្គ្រាម នៅតំបន់មជ្ឈិមបូព៌ា និង​កិច្ច​ព្រម​ព្រៀង​ភាព​ជាដៃ​គូ​សេដ្ឋកិច្ច​គ្រប់​ជ្រុង​ជ្រោយ​រវាង​កម្ពុជា និងអេមីរ៉ាតអារ៉ាប់រួម (CEPA) នេះថា បន្ទាប់ ពីការចូលជាធរ​មាន​រវាង​កម្ពុជា និង​អេមីរ៉ាត​អារ៉ាប់ ក្នុងរយៈពេលកន្លងមកនេះ ភាគីទាំងពីរបានបង្កើន​ទំហំ​ពាណិជ្ជ​កម្ម​ប្រកប​ដោយ ​ប្រសិទ្ធភាព ព្រមទាំងមានកិច្ចសហប្រតិបត្តិការមួយចំនួនថែមទៀត នៃការបើក​ទីផ្សារ​សម្រាប់​ផលិតសម្រាប់នាំចេញដូចជា ផលិតផល ហាឡាល់ និងផលិតផលកសិកម្ម ដែល​យើង​កែច្នៃ​សមស្របតាមនៃទីផ្សារនាំចេញ។

ឯកឧត្តម បន្តថា បច្ចុប្បន្ន​យើង​នៅ​តែប​ន្ត​ដើម្បី​បើក​ច្រក​ទីផ្សារ​ថ្មី​ៗ​បន្ថែម​ទៀត​ទៅ​កាន់​តំបន់​មជ្ឈិមបូព៌ា ទោះមានការផ្ទុះឡើងសង្គ្រាមនៅតំបន់មជ្ឈិមបូព៌ា តែមិនប៉ះពាល់​ដល់​បណ្តា​ប្រទេស​ដៃ​គូ​ពាណិជ្ជកម្មផ្ទាល់នោះទេ (ដោយអឺរ៉ង់វាយលុកទៅលើមូល ដ្ឋានទ័ពអាមេរិកតែប៉ុណ្ណោះ) ដែល​បញ្ហា​នេះ កម្ពុជានិងអេមីរ៉ាតអារ៉ាប់រួម នៅតែបន្តធ្វើ​យ៉ាង​ណា​ឱ្យ​មាន​ចរន្ត​ពាណិជ្ជ​កម្ម​មាន​ការ​កើន​ឡើង និងផ្តល់ភាពវិជ្ជមានរវាងទីផ្សារទាំងពីរ។ ឯកឧត្តមបញ្ជាក់ថា អ្វីដែលជា​ចំណែក​នៃ​ការ​អនុវត្ត​កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ច គ្រប់ជ្រុងជ្រោយ រវាងកម្ពុជានិងអេមីរ៉ាតអារ៉ាប់រួម (CEPA) គឺនៅតែបន្តនូវកិច្ចសហប្រតិបត្តិការ និងការជំរុញឱ្យមានទំហំពាណិជ្ជកម្ម កាន់​តែ​កើន​ឡើង ​និងការស្វែងរកផលិតភាពផ្សេងៗទៀត ដើម្បីនាំចេញ​មុខ​ទំនិញ​ថ្មី​ទៅកា​ន់​ទីផ្សារ​នោះ​បន្ថែម​។

ឯកឧត្តម ប៉ែន សុវិជាតិបានថ្លែងថា «ថ្វី​ត្បិត​ច្រក​ទីផ្សារ​របស់​យើង​កំពុង​រង​គ្រោះ​ពី​សង្គ្រាម​ក៏​ដោយ​យើង​នៅ​តែ​បន្ត​អនុវត្ត​នូវ​កិច្ច​សហការ ដើម្បីធ្វើយ៉ាងណាឱ្យមានចរន្ត ពាណិជ្ជ​កម្ម​ឱ្យ​កាន់​តែ​កើន​ឡើង​រវាង​កម្ពុជា​ជាមួយ ​UAE។

សូមបញ្ជាក់ថា ការធ្វើពាណិជ្ជកម្មរវាងកម្ពុជានិងអេមីរ៉ាតអារ៉ាប់រួម បើ​យោង​តាម​របាយ​ការណ៍​ក្រសួង​ពាណិជ្ជ​កម្ម នៅក្នុងរយៈពេល២ ខែ ដើមឆ្នាំ២០២៦ នេះ, ការធ្វើពាណិជ្ជ​កម្ម​រវាង​ភាគី​ទាំង​ពីរ​ មានទំហំទឹកប្រាក់សរុបជាង ១៥ លានដុល្លារអាម៉េរិក ក្នុងកម្ពុជាមាននាំ ចេញ​មាន​ទឹក​ប្រាក់​ជាង​ ១០លានដុល្លារអាម៉េរិក និងការនាំចូលមកទីផ្សារកម្ពុជា មានទឹកប្រាក់ជិត ៥ លាន​ដុល្លារ​អាម៉េរិក៕ អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        127
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        111

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm