អគ្គលេខាធិការរងសមាគមអតីតយុទ្ធជន ដឹកនាំកិច្ច​ប្រជុំពិនិត្យ​របាយការណ៍​ត្រៀម​សម្រាប់​មហា​សន្និបាត​សហព័ន្ធ​អតីតយុទ្ធជនបណ្តា​ប្រទេសអាស៊ាន-VECONAC ២០២៦

2026/03/18 09:56:03 pm        261

នៅព្រឹក​ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម នាយឧត្តមសេនីយ៍ មាស សាវ៉ន អគ្គ​លេខា​ធិការ​រង​ប្រចាំការ​សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា (អ.ន.ក) និងជាអគ្គលេខាធិការ សហព័ន្ធ​អតីត​យុទ្ធជ​នបណ្តា​ប្រទេស​អាស៊ាន ​(VECONAC) បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យ របាយ​ការណ៍ វឌ្ឍនភាពការងារ​ត្រៀម​សម្រាប់​មហា​សន្និបាត​សហព័ន្ធ​អតីត​យុទ្ធជន​បណ្តា​ប្រទេស​អាស៊ាន​លើក​ទី​២៥ ដែលសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ធ្វើជាប្រធានប្តូរវេន និងជា​ម្ចាស់​ផ្ទះ​។ កិច្ចប្រជុំនាព្រឹកនេះមានការចូលរួមពីប្រធាន និងសមាជិកក្រុមការងារទាំង៦ នៃ​លេខា​ធិការ​ដ្ឋាន VECONAC ដែលប្រព្រឹត្តទៅនៅសាលប្រជុំ អ.ន.ក.។

ឯកឧត្តម គីម សុផារុន អគ្គលេខាធិការរង អ.ន.ក. និងជាប្រធានលេខាធិការដ្ឋាន VECONAC ឆ្នាំ ២០២៦​ បានមានប្រសាសន៍ស្វាគមន៍ និងរាយការណ៍សង្ខេបពីវឌ្ឍនភាពការងារ និង​ទិស​ដៅ​អនុវត្ត​របស់លេខាធិការដ្ឋាន VECONAC ជូនឯកឧត្តម នាយឧត្តមសេនីយ៍ មាស សាវ៉ន អគ្គ​លេខា​ធិការ​រងប្រចាំការ អ.ន.ក និងជាអគ្គលេខាធិការ VECONAC។

ក្នុងកិច្ចប្រជុំនេះ ប្រធានក្រុមការងារទាំង៦ នៃលេខាធិការដ្ឋាន VECONAC បាន​រាយ​ការណ៍​ពី​ការងារ​សម្រេច​បានតាមផ្នែក និងបញ្ហាប្រឈម​នានា​ទាក់​ទង​នឹង​ការងារ​ត្រៀម​រៀប​ចំ​មហា​សន្និបាត​សហព័ន្ធអ​តីតយុទ្ធជនបណ្តាប្រទេសអាស៊ានលើកទី២៥ នាពេលខាងមុខ ជូន​ឯក​ឧត្តម​អគ្គ​លេខា​ធិការ VECONAC ជ្រាប និងផ្ដល់យោបល់បន្ថែម។

បន្ទាប់​ពី​ស្តាប់ការរាយការណ៍របស់ប្រធានលេខាធិការដ្ឋាន និងប្រធានក្រុមការងារទាំង៦ រួច ឯកឧត្តម នាយឧត្តមសេនីយ៍ មាស សាវ៉ន អគ្គលេខាធិការរង ប្រចាំការ អ.ន.ក និងជា​អគ្គ​លេខា​ធិការ ​VECONAC បានថ្លែង កោតសរសើរដល់ប្រធាន និងសមាជិក​នៃ​លេខា​ធិការ​ដ្ឋាន​ទាំង​អស់​ដែល​បាន​ខិតខំធ្វើការងារនានាដើម្បីត្រៀមរៀបចំមហាសន្និបាតនាពេលខាងមុខ និង​បាន​សម្រេច​ឯកភាព​ គម្រោង និងផែនការមួយចំនួនរបស់ប្រធានក្រុមទាំង៦ ដែលរៀបចំ និងត្រៀមរៀបចំ។

អគ្គ​លេខាធិការ VECONAC ឯកឧត្តម នាយឧត្តមសេនីយ៍ មាស សាវ៉ន បន្ថែមថា លេ​ខា​ធិការ​ដ្ឋាន​ និងក្រុមការងារទាំង៦ ត្រូវអនុវត្តតាមសេចក្តីសម្រេច និងអនុសាសន៍របស់ឯកឧត្តម កិត្តិ​សង្គ​ហ​បណ្ឌិត គន់ គីម ប្រធានប្តូរវេន VECONAC ទាំង៩ចំនុចដែលបានដាក់ជូនកន្លងមក និង​ត្រូវ​ធ្វើ​បច្ចុប្បន្នភាពរបាយការណ៍ការងារក្រុមទាំងអស់ ជាពិសេសរបាយការណ៍ហិរញ្ញវត្ថុ ក្នុង​កិច្ច​ដំណើរ​ការ​រៀបចំ​មហា​សន្និបាត​នា​ពេល​ខាង​មុខ​ទៅ​ក្រុម​ការងារ​ហិរញ្ញ​វត្ថុ​នៃ​លេខា​ធិការ​ដ្ឋាន​ដើម្បី​ប្រមូល​រៀប​ចំ​ដាក់ជូន ឯកឧត្តម កិត្តិសង្គហបណ្ឌិត គន់ គីម ប្រធានប្តូរវេន VECONAC ពិនិត្យ និង​សម្រេច។

សូមបញ្ជាក់ថា សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះរៀបចំ មហា​សន្និបាត​សហព័ន្ធ​អតីត​យុទ្ធជនបណ្តាលប្រទេសអាស៊ាន(VECONAC) លើកទី២៥ នាខែតុលា ឆ្នាំ​២០២៦​ ខាងមុខ។ នេះគឺជាព្រឹត្តិការណ៍អន្តរជាតិដ៏សំខាន់មួយ ដែលបង្ហាញពីការចូលរួមរបស់ កម្ពុជា​ ក្នុងកិច្ចសហប្រតិបត្តិការក្នុងតំបន់ រួមចំណែកដល់សន្តិភាព ស្ថិរភាព សុខដុមរមនា ការ​អភិវឌ្ឍ​ និងលើកកម្ពស់សុខុមាលភាពអតីតយុទ្ធជន និងនិវត្តជនកម្ពុជា និងពិភពលោក៕

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        231
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        119
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        152

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm