រាជរដ្ឋាភិបាល កំពុងបន្តកិច្ចសហការល្អជាមួយប្រទេសនាំចូល ដើម្បីធានា​ដល់ការផ្គត់ផ្គង់​ប្រេងឥន្ធនៈ​នៅកម្ពុជា

2026/03/18 10:34:47 pm        382

អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម ថ្លែងថា ជុំវិញបញ្ហាប្រេងឥន្ធនៈនេះ រាជរដ្ឋាភិបាល បាន​និង​កំពុង​ខិត​ខំ​ប្រឹងនូវគ្រប់មធ្យោបាយ និង ពិនិត្យនូវគ្រប់លក្ខខណ្ឌចាំបាច់នានា ជាពិសេស​ការ​បន្ត​កិច្ច​សហការ​ល្អ​ជាមួយបណ្តាប្រទេសដែលផ្គត់ផ្គង់ ដើម្បីធានានូវលទ្ធភាពផ្គត់ផ្គង់ ប្រេងឥន្ធនៈ​សម្រាប់​​ប្រជាជនកម្ពុជា។

ឯកឧត្តម ប៉ែន សុវិជាតិ អ្នកនាំពាក្យនិងជារដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ថ្លែងប្រាប់ BTV ស្តីពី​ទីផ្សារប្រេងឥន្ធនៈលើ ពិភពលោក និងការផ្គត់ផ្គងប្រេងឥន្ធនៈនៅកម្ពុជា នេះថា ជុំវិញ​ការ​ផ្ទុះ​ឡើ​​ងសង្គ្រាមនៅតំបន់មជ្ឈិមបូព៌ា បច្ចុប្បន្ន ប្រទេសអ៊ីរ៉ង់បាន កំពង់​បន្ត​វាយ​ប្រហារ​រោង​ចក្រ​ចម្រាញ់​ប្រេង​នៅមជ្ឈិមបូព៌ាមួយចំនួន ដែលផ្គត់ផ្គង់ប្រេងឥន្ធនៈដល់ប្រទេសសឹង្ហបុរី និងស្រប​ពេល​ច្រក​ សមុទ្រ HORMUZ ដែលប្រទេសអ៊ីរ៉ង់កាន់កាប់ នៅកំពុងមានភាពតានតឹងនៅឡើយ ដែល​បញ្ហានេះធ្វើឱ្យនិន្នាការប្រេងឥន្ធនៈបន្ត ឡើងថ្លៃ។

ឯកឧត្តម បន្តថា ជុំវិញបញ្ហានេះ រាជរដ្ឋាភិបាល​កម្ពុជា​បាន​និង​កំពុង​បន្ត​ខិតខំ​ប្រឹង​ប្រែង​នូវ​គ្រប់​មធ្យម​បាយ ​ត្រួតពិនិត្យនូវ លក្ខខណ្ឌចាំបាច់ទាំងអស់ ដើម្បីជួយដល់កា​រ​ប្រើប្រាស់​របស់​ប្រជា​ពលរដ្ឋ​ ជាពិសេសការប្រើប្រាស់ក្នុងផលិតកម្ម និងកសិករ ឱ្យទទួល បានតម្លៃសមសម្យ ជាក់​ស្តែង​រាជ​រដ្ឋាភិបាលបានបន្ថយ ៦,៥ សេនដុល្លារក្នុងមួយលីត្រ (សម្រាប់​ប្រេង​គណនា​លក់​រាយ​)។​ បច្ចុប្បន្ន ខណៈដែលតម្លៃប្រេងឥន្ធនៈទិញចូលលើសពី ៩០ ដុល្លារ សម្រាប់ប្រេង​សាំង​ក្នុង​មួយ​បារ៉ែល ​និងលើសពី ១០០ ដុល្លារសម្រាប់ម៉ាស៊ូត រាជរដ្ឋាភិបាលបានបន្ថែម ១សេន ដុល្លារ ក្នុង​មួយលីត្រទៀត ដើម្បីសម្រាលបន្ទុករបស់ប្រជាពលរដ្ឋ។

ឯកឧត្តម បន្ថែមឱ្យដឹងថា ជុំវិញបញ្ហាប្រេងឥន្ធនៈនេះ រាជរដ្ឋាភិបាលខិតខំប្រឹងនូវគ្រប់មធ្យោបាយ និង​ពិនិត្យនូវគ្រប់លក្ខខណ្ឌចាំបាច់ នានា ជាពិសេស​ការ​បន្តកិ​ច្ច​សហការ​ល្អ​ជា​មួយ​បណ្តា​ប្រទេស​ដែល​ផ្គត់​ផ្គង់ ដើម្បីធានានូវលទ្ធភាពផ្គត់ផ្គង់ប្រេងឥន្ធនៈសម្រាប់ប្រជាជន កម្ពុជា ព្រោះកម្ពុជា​មាន​តម្រូវ​ការ​ប្រេង​ច្រើន ជាក់ស្តែងនៅក្នុងរយៈពេល២ខែ ដើមឆ្នាំ២០២៦នេះ កម្ពុជាបាននាំចូល​ប្រេង​សាំង និងម៉ាស៊ូតសរុបជាង ៦០០ លានលីត្រ ដែលនេះគឺជាទំហំដ៏ធំមួយ ដែលបាន​កើត​ឡើង​ក្រោម​កិច្ចសហការល្អជាមួយប្រទេសដែល មានកិច្ចសន្យាដូចជា ប្រទេសសឹង្ហបុរី, ម៉ាឡេស៊ី វៀតណាម និងប្រទេសចិន បច្ចុប្បន្ននៅតែបន្តផ្តល់ដល់ការផ្គត់ផ្គង់ប្រេងឥន្ធនៈដល់ ទីផ្សារកម្ពុជា ទោះបី​ស្ថិតក្នុងកាលៈទេសៈលំបាកនេះក៏ដោយ។

ទាក់ទិនបញ្ហាប្រេងឥន្ធនៈនេះដែរ, ឯកឧត្តម ប៉ែន សុវិជាតិ បានអំពាវ​នាវ​ដល់​បង​ប្អូន​ប្រជា​ពលរដ្ឋ​, អ្នកប្រកបអាជីវកម្ម និងកសិករ សូមជឿជាក់លើរាជរដ្ឋាភិបាល ក្នុងកា​រ​ដោះ​ស្រាយ​ប​ញ្ហា​ទាំង​អស់​នេះ ​ដោយរាជរដ្ឋាភិបាលនឹងបន្តកិច្ចការជាជំហ៊ានៗ ពិនិត្យ និងដោះស្រាយ​លទ្ធភាព​ស្វែង​រក​ប្រភព​ប្រេង ​ក៏ដូចជាការក្សាតម្លៃសមស្របដល់បងប្អូនផងដែរ។

សូមបញ្ជាក់ថា ជុំវិញតម្លៃប្រេងសាំងនេះ នៅថ្ងៃទី១៧ ខែមីនា ម្សិលមិញនេះ ក្រសួង​ពាណិជ្ជ​កម្ម​បាន​ជូន​ដំណឹង តម្លៃលក់រាយប្រេង ឥន្ធនៈ នៅព្រះរាជាណាចក្រកម្ពុជា ក្នុងនោះប្រេង​សាំង​មាន​តម្លៃ ​៥,៥០០ រៀល និងម៉ាស៊ូត ៦,៥៥០ រៀល/លីត្រ៕ អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        127
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        111

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm