ទាហាន​អ៊ុយ​ក្រែ​ន​បាន​វាយ​ដណ្ដើមយក​ទីក្រុង​មួយ​ក្នុង​ភាគ​ខាងកើត​ពី​ដៃ​កងទ័ព​រុស្ស៊ី​មកវិញ​

2022/03/29 04:54:48 pm        3.1 K

​​អ៊ុយ​ក្រែ​ន​៖ កងកម្លាំង​អ៊ុយ​ក្រែ​ន​ទំនងជា​បាន​វាយ​ដណ្ដើមយក​ទីក្រុង Trostyanets មកវិញ​នៅ​ក្នុង​ភាគ​ខាងកើត​របស់​ប្រទេស​អ៊ុយ​ក្រែ​ន​ពី​កងទ័ព​រុស្ស៊ី​។ ក្រុម​អ្នកសារព័ត៌មាន​ AP កាលពី​ថ្ងៃ​ចន្ទ​មើល​ឃើញ​រថក្រោះ​ជាច្រើន​គ្រឿង​របស់​កងទ័ព​អ៊ុយ​ក្រែ​ន ត្រូវ​បាន​ស្វាគមន៍​ដោយ​ក្រុម​ប្រជាពលរដ្ឋ​ក្នុងស្រុក​។

​ពួកគេ​ក៏បាន​មើល​ឃើញ​ផង​ដែរ​ពី​រថក្រោះ​ជាច្រើន​គ្រឿង និង​គ្រឿងយុទ្ធោបករណ៍​ជាច្រើន​ទៀត​របស់​រុស្ស៊ី​ត្រូវ​បាន​បំផ្លិចបំផ្លាញ និង​រត់ចោល​កេស​គ្រាប់​រំសេវ​ជាច្រើន​ទៀត​។​ ប្រជាពលរដ្ឋ​បាន​ប្រាប់​សារព័ត៌មាន AP ថា ការ​វាយប្រយុទ្ធ​គ្នា​ដ៏​ខ្លាំងក្លា​បាន​បង្ខំ​ឲ្យ​កងទ័ព​រុស្ស៊ី​ដកថយ​។ ស្ត្រី​ម្នាក់​បាន​និយាយ​ថា រូប​គាត់​សប្បាយចិត្ត​ណាស់​ដែល​ឃើញ​កងទ័ព​រុស្ស៊ី​ដកថយ​ទៅវិញ។ ក្នុង​ពេល​ប៉ុន្មាន​ថ្ងៃ​ថ្មីៗ​នេះ កងទ័ព​អ៊ុយ​ក្រែ​ន​បាន​វាយ​រុញច្រាន​កងទ័ព​រុស្ស៊ី​ឲ្យ​ដកថយ​នៅ​តំបន់​ជាច្រើន​ក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន​។

​មន្ត្រី​ការពារ​ជាតិ​ជាន់ខ្ពស់​មួយ​រូប​របស់​សហរដ្ឋ​អាមេរិក ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ថា កងកម្លាំង​រុស្ស៊ី​កំពុង​វាយ​សម្រុក​រុល​ទៅ​មុខ​យឺត​ៗ​ប៉ុណ្ណោះ​។ មន្ត្រី​ខាងលើ​បញ្ជាក់​ថា រុស្ស៊ី​ទំនងជា​កាត់បន្ថយ​ប្រតិបត្តិការ​លើ​ដី​ជិត​រដ្ឋធានី​គី​វ និង​ផ្ដោត​លើ​តំបន់ Donbas ច្រើនជាង​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        127
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        120
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        119

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm