លីបង់៖ មនុស្សយ៉ាងតិច ៦នាក់ស្លាប់ អំឡុងការវាយប្រហាររបស់អ៊ីស្រាអែល នៅកណ្តាលក្រុងបេរូត

2026/03/18 10:39:41 pm        62

លីបង់បានឲ្យដឹងថា ដោយគ្មានការព្រមានជាមុន អ៊ីស្រាអែលបានវាយប្រហារភាគកណ្តាលទីក្រុងបេរូត នាព្រឹកថ្ងៃពុធ (ទី១៨ ខែមីនា ឆ្នាំ២០២៦) នេះ ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់ ៦នាក់ ខណៈដែលយោធាអ៊ីស្រាអែលបានប្រកាសថា ខ្លួនកំពុងកំណត់គោលដៅភាគខាងត្បូងរបស់ប្រទេសនេះ។

លីបង់ត្រូវបានទាញចូលក្នុងសង្គ្រាមមជ្ឈិមបូព៌ា កាលពីថ្ងៃទី២ ខែមីនា នៅពេលដែលក្រុមសកម្មប្រយុទ្ធហេសបូឡាគាំទ្រដោយអ៊ីរ៉ង់ បានបាញ់រ៉ូកែតឆ្ពោះទៅអ៊ីស្រាអែល ដើម្បីជាការតបតទៅនឹងការវាយប្រហាររបស់សហរដ្ឋអាមេរិក-អ៊ីស្រាអែល ដែលបានសម្លាប់មេដឹកនាំកំពូលអ៊ីរ៉ង់ លោក Ayatollah Ali Khamenei។ អ៊ីស្រាអែលបានឆ្លើយតបដោយការវាយប្រហារយ៉ាងខ្លាំងក្លា លើតំបន់ជាច្រើនរបស់លីបង់ និងប្រតិបត្តិការផ្លូវគោក នៅភាគខាងត្បូង ហើយបានវាយប្រហារភាគកណ្តាលទីក្រុងបេរូតច្រើនដង ទាំងមាន និងគ្មានការព្រមានជាមុន។

ទីភ្នាក់ងារសារព័ត៌មានជាតិផ្លូវការរបស់លីបង់ (NNA) បានរាយការណ៍ថា ការវាយប្រហារមួយ នាព្រឹកព្រលឹមថ្ងៃពុធនេះ បានត្រូវចំផ្ទះល្វែងមួយខ្នង នៅក្នុងកណ្ដាលសង្កាត់ Zuqaq al-Blat ជាតំបន់ដែលមានប្រជាជនរស់នៅច្រើនកកកុញ នៅជិតទីស្នាក់ការកណ្តាលរបស់រដ្ឋាភិបាល និងស្ថានទូតជាច្រើន។

សារព័ត៌មាននេះបានឲ្យដឹងថា ការវាយប្រហារនេះ បានកើតឡើងនៅជិតកន្លែងដែលយោធាអ៊ីស្រាអែលកាលពីសប្តាហ៍មុន បានវាយប្រហារសាខាមួយរបស់ក្រុមហ៊ុនហិរញ្ញវត្ថុ Al-Qard al-Hassan នៅទីក្រុងបេរូត ដែលមានទំនាក់ទំនងជាមួយក្រុមហេសបូឡា។

នៅក្នុងការវាយប្រហារកាលពីសប្តាហ៍មុន យោធាអ៊ីស្រាអែលបានចេញការព្រមានជម្លៀសជាមុន ប៉ុន្តែមិនមានការព្រមានបែបនេះ ត្រូវបានផ្តល់ឲ្យ នៅមុនពេលការវាយឆ្មក់ចុងក្រោយនេះនោះទេ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        199
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        186
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        186

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm