លោកប្រធានាធិបតី អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) បាននិយាយកាលពីថ្ងៃអង្គារថា បារាំងនឹងមិនចូលរួមក្នុងប្រតិបត្តិការណាមួយ ដើម្បីបើកច្រកសមុទ្រហ័រមូសទេ។
លោក ម៉ាក្រុង បាននិយាយក្នុងអំឡុងពេលកិច្ចប្រជុំក្រុមប្រឹក្សាការពារជាតិ និងសន្តិសុខជាតិថា៖«ក្នុង កាលៈទេសៈណាក៏ដោយ បារាំងនឹងមិនចូលរួមក្នុងប្រតិបត្តិការ ដើម្បីបើកច្រកសមុទ្រហ័រមូសឡើងវិញទេ ដោយសារស្ថានភាពបច្ចុប្បន្ន»។

នៅថ្ងៃទី ០២ ខែមីនា លោកឧត្តមសេនីយ៍ឯក Ebrahim Jabbari នៃកងឆ្មាំបដិវត្តន៍ឥស្លាម (IRGC) បានព្រមានថា ច្រកសមុទ្រហ័រមូស ដែលគ្រប់គ្រងការនាំចេញប្រេងប្រហែលមួយភាគប្រាំនៃសកលលោក នឹងត្រូវបិទការដឹកជញ្ជូន ដោយសារតែប្រតិបត្តិការយោធាអ៊ីស្រាអែល និងសហរដ្ឋអាមេរិកប្រឆាំងនឹងសាធារណរដ្ឋឥស្លាមនេះ។
នៅថ្ងៃទី ០៥ ខែមីនា រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araghchi បាននិយាយថា ច្រកសមុទ្រនេះមិនត្រូវបានបិទជាផ្លូវការទេ ប៉ុន្តែនាវាដឹកប្រេងកំពុងជៀសវាងផ្លូវនេះ ដោយសារការភ័យខ្លាចការវាយប្រហារពីភាគីទាំងពីរ។ ទោះជាយ៉ាងណាក៏ដោយ នៅថ្ងៃទី ១០ ខែមីនា មេបញ្ជាការកងទ័ពជើងទឹក IRGC លោកឧត្តមនាវីឯក Alireza Tangsiri បានប្រកាសថា ច្រកសមុទ្រហ័រមូស ត្រូវបានបិទសម្រាប់នាវាទាំងអស់ដែលមានទំនាក់ទំនងជាមួយសហរដ្ឋអាមេរិក និងអ៊ីស្រាអែល៕
