ដោយដកស្រង់ប្រភព សារព័ត៌មាន Bloomberg បានរាយការណ៍ថា សហរដ្ឋអាមេរិកមានគម្រោងបន្ធូរបន្ថយទណ្ឌកម្មបន្ថែមទៀតលើវិស័យប្រេងរបស់ប្រទេសវ៉េណេស៊ុយអេឡា ដើម្បីជំរុញការផលិតអ៊ីដ្រូកាបូន ស្របពេលមានវិបត្តិថាមពលដែលបង្កឡើងដោយជម្លោះនៅមជ្ឈិមបូព៌ា។

ជំហានបន្ថែម អាចត្រូវបានប្រកាសនៅសប្តាហ៍នេះ រួមទាំងការផ្តល់អាជ្ញាប័ណ្ណដល់ក្រុមហ៊ុនបរទេសដូចជា ONGC Videsh របស់ឥណ្ឌា Maha Capital AB របស់ប្រទេសស៊ុយអែត និង J&F Investimentos របស់ប្រេស៊ីល និងការណែនាំយន្តការមួយដែលអនុញ្ញាតឲ្យសហគ្រាសកាន់តែច្រើនធ្វើប្រតិបត្តិការ នៅក្នុងប្រទេសនេះ។
កាលពីដើមខែនេះ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក Douglas Bergum បាននិយាយថា ទីក្រុងវ៉ាស៊ីនតោនរំពឹងថា ប្រេងរបស់ប្រទេសវ៉េណេស៊ុយអេឡា នឹងជួយទប់ស្កាត់ការកើនឡើងនៃតម្លៃប្រេងសាំងរបស់សហរដ្ឋអាមេរិកដែលបណ្តាលមកពីជម្លោះនេះ៕
