នាវាប្រហែល ៩០គ្រឿង បានឆ្លងកាត់ច្រកសមុទ្រហ័រមូស ចាប់តាំងពីការចាប់ផ្តើមនៃការកើនឡើភាពតានតឹងនៅមជ្ឈិមបូព៌ា

2026/03/18 11:50:30 pm        70

ដោយដកស្រង់សម្តីក្រុមហ៊ុនទិន្នន័យសមុទ្រ Lloyd’s List Intelligence សារព័ត៌មាន AP បានរាយការណ៍ថា នាវាជិត ៩០គ្រឿង ដែលក្នុងនោះមាននាវាដឹកប្រេងផងដែរ បានឆ្លងកាត់ច្រកសមុទ្រ     ហ័រមូស ចាប់តាំងពីការចាប់ផ្តើមនៃការកើនឡើងភាពតានតឹងនៅមជ្ឈិមបូព៌ា នៅចុងខែកុម្ភៈ។  

នេះបើយោងតាមក្រុមហ៊ុន យ៉ាងហោចណាស់មាននាវា ចំនួន ៨៩គ្រឿង បានឆ្លងកាត់ច្រកសមុទ្រហ័រមូស ចន្លោះថ្ងៃទី ០១ និងទី ១៥ ខែមីនា ក្នុងនោះមាននាវាដឹកប្រេងចំនួន ១៦គ្រឿង។ ក្រុមនេះ បានបញ្ជាក់ថា នៅមុនពេលសហរដ្ឋអាមេរិក និងអ៊ីស្រាអែល វាយប្រហារអ៊ីរ៉ង់ នាវាប្រហែល ១០០ ទៅ ១៣៥គ្រឿង បានឆ្លងកាត់ច្រកសមុទ្រនេះ ក្នុងមួយថ្ងៃ។ មួយភាគប្រាំនៃនាវាចំនួន ៨៩គ្រឿង ត្រូវបានគេជឿថា មានទំនាក់ទំនងជាមួយអ៊ីរ៉ង់ ខណៈដែលនាវាដែលមានទំនាក់ទំនងជាមួយចិន និងក្រិកស្ថិតក្នុងចំណោមនាវាទាំងនោះ។ 

លោក Richard Meade និពន្ធនាយកនៃក្រុមហ៊ុន Lloyd’s List បាននិយាយថា អ៊ីរ៉ង់ប្រហែលជាបាន «បង្កើតច្រករបៀងសុវត្ថិភាពប្រកបដោយប្រសិទ្ធភាព» ដោយមាននាវាមួយចំនួនឆ្លងកាត់ជិតឆ្នេរសមុទ្រអ៊ីរ៉ង់។ នេះក៏អនុវត្តចំពោះនាវាដឹកប្រេងអ៊ីរ៉ង់ផងដែរ។ យោងតាមការប៉ាន់ស្មានដោយក្រុមហ៊ុនវិភាគ Kpler សាធារណរដ្ឋឥស្លាមនេះ បាននាំចេញប្រេងឆៅជាង ១៦លានបារ៉ែលរួចហើយ ចាប់តាំងពីដើមខែមីនា

លោក Kun Cao ប្រធានផ្នែកទំនាក់ទំនងអតិថិជននៅក្រុមហ៊ុនប្រឹក្សាយោបល់ Reddal បាននិយាយថា ការឆ្លងកាត់ចុងក្រោយបំផុតតាមច្រកសមុទ្រហ័រមូស បង្ហាញថា ច្រកសមុទ្រនេះ ត្រូវបាន «បិទជាជម្រើសប្រឆាំងនឹងចរាចរណ៍មួយចំនួន ខណៈពេលដែលនៅតែដំណើរការសម្រាប់ការនាំចេញរបស់អ៊ីរ៉ង់ និងការធ្វើដំណើរមិនមែនអ៊ីរ៉ង់មួយចំនួនតូចដែលត្រូវបានអនុម័ត»។ 

អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ Esmaeil Baghaei បាននិយាយកាលពីថ្ងៃចន្ទថា នាវានៃប្រទេសជាច្រើន បានឆ្លងកាត់ច្រកសមុទ្រហ័រមូស ដោយមានការអនុញ្ញាតពីទីក្រុងតេអេរ៉ង់ ដោយបន្ថែមថា អ៊ីរ៉ង់មានសិទ្ធិចាត់វិធានការចាំបាច់ ដើម្បីធានាសន្តិសុខជាតិ និងទប់ស្កាត់ការរំលោភបំពានដោយអ្នកឈ្លានពាន និងសម្ព័ន្ធមិត្តរបស់ពួកគេ នៅលើផ្លូវទឹកនេះ៕

អត្ថបទដែលទាក់ទង

អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm        1
ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm        1
មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm