អតីតនាយករដ្ឋមន្ត្រីអេស្ប៉ាញ លោក Jose Luis Rodríguez Zapatero បានបង្ហាញការគាំទ្រដល់ប្រទេសវ៉េណេស៊ុយអេឡា ក្នុងកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួន ដើម្បីពង្រឹងស្ថិរភាពនៃស្ថានភាពនយោបាយ និងលទ្ធិប្រជាធិបតេយ្យ។
លោក Zapatero បានបញ្ជាក់នៅលើប៉ុស្តិ៍ទូរទស្សន៍ Venezolana de Television ថា៖«ខ្ញុំចង់គាំទ្រសន្តិភាព វឌ្ឍនភាព និងអនាគតរបស់ប្រទេសវ៉េណេស៊ុយអេឡា»។ លោកបានកត់សម្គាល់ថា ស្ថានភាពបច្ចុប្បន្ននៅក្នុងប្រទេសនេះ «គឺឱកាសដ៏ល្អបំផុត ដើម្បីពង្រឹងស្ថិរភាព និងការយល់ដឹងផែ្នកនយោបាយ»។

តាមការអញ្ជើញរបស់ភាគីវ៉េណេស៊ុយអេឡា លោក Zapatero បានយល់អំពីការងាររបស់គណៈកម្មការពិសេសសម្រាប់ត្រួតពិនិត្យការអនុលោមតាមច្បាប់លើកលែងទោសសម្រាប់ការរួមរស់ជាមួយគ្នាតាមបែបប្រជាធិបតេយ្យ។ លោកជឿជាក់ថា ការអនុវត្តច្បាប់នេះ ឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់សង្គមវ៉េណេស៊ុយអេឡាចំពោះលទ្ធិប្រជាធិបតេយ្យ៕
