ក្រសួងការងារលើកទឹកចិត្តវិស័យឯកជនអូស្ត្រាលី ពិនិត្យលទ្ធភាពបន្ថែមលើកម្មវិធីសិក្សាភាសាទៅក្នុងគ្រឹះស្ថាន TVET

2026/03/19 12:09:27 am        96

ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានលើកទឹកចិត្តស្ថាប័នអប់រំប្រទេសអូស្ត្រាលី ឱ្យពិនិត្យលទ្ធភាពសហការជាមួយក្រសួង បញ្ជ្រាបកម្មវិធីសិក្សាភាសាអង់គ្លេសទៅក្នុងគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (ធីវ៉េត) សាធារណៈ ដើម្បីលើកកម្ពស់វិស័យ ធីវ៉េត នៅកម្ពុជាកាន់តែមានគុណភាពបន្ថែមទៀត។

ក្រោយចប់ជំនួបការងារ រវាងឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ ជាមួយលោកស្រី ប្រីជែត ខូលៀរ (Bridget Collier) ភារធារីស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជា និងលោកស្រី ធេនណាល អូហ្សេនណេស៊ី (Tennealle O'Shannessy) នាយិការប្រតិបត្តិនៃ IDP Education និងជាអ្នកធុរកិច្ចឆ្នើមអូស្ត្រាលីប្រចាំនៅកម្ពុជា ដើម្បីផ្លាស់ប្តូរមតិយោបល់ពីការពង្រឹងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងអូស្ត្រាលីក្នុងការអភិវឌ្ឍជំនាញវិជ្ជាជីវៈ (TVET) ការបណ្តុះបណ្តាលភាសាអង់គ្លេស និងការជំរុញទំនាក់ទំនងធុរកិច្ចរវាងប្រទេសទាំងពីរ កាលពីរសៀលថ្ងៃទី១៧ មីនា ឆ្នាំ២០២៦កន្លងទៅ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានឱ្យដឹងថា ក្នុងជំនួបនេះ ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងនូវគំនិតផ្តួចផ្តើមជាយុទ្ធសាស្ត្រ ដោយលើកទឹកចិត្តឱ្យស្ថាប័ន IDP Education ពិសេសតាមរយៈសាលា ACE ពិនិត្យលទ្ធភាពសហការជាមួយក្រសួង ដើម្បីបញ្ជ្រាបកម្មវិធីសិក្សាភាសាអង់គ្លេសទៅក្នុងគ្រឹះស្ថាន TVET សាធារណៈ។ តាមរយៈកិច្ចសហការនេះ សាលា ACE អាចប្រើប្រាស់ទីតាំងរបស់រដ្ឋ ដើម្បីផ្តល់ការបណ្តុះបណ្តាលភាសាអង់គ្លេសប្រកបដោយគុណភាព ក្នុងតម្លៃមួយដ៏សមរម្យ ដែលផ្តល់ប្រយោជន៍យ៉ាងធំធេងដល់យុវជន និងសិស្សានុសិស្សផ្នែកបច្ចេកទេសបន្ថែមទៀតផងដែរ។

ឯកឧត្តម ក៏បានស្នើឱ្យស្ថាប័ន IDP ជួយសម្របសម្រួល និងបើកផ្លូវបន្ថែមទៀត ក្នុងការបញ្ជូនសិក្ខាកាម ឬបុគ្គលិកក្រុមហ៊ុនកម្ពុជា ទៅសិក្សាវគ្គបណ្តុះបណ្តាលជំនាញបច្ចេកទេសរយៈពេលខ្លីនៅប្រទេសអូស្ត្រាលី ដើម្បីរួមចំណែកពង្រឹងសមត្ថភាពកម្លាំងពលកម្មកម្ពុជាឱ្យស្របតាមស្តង់ដាអន្តរជាតិ។ ឯកឧត្តម បានចែករំលែកបន្ថែមអំពីចក្ខុវិស័យរបស់ក្រសួង ក្នុងការរៀបចំដាក់ឱ្យអនុវត្តនូវ «ប្រព័ន្ធកម្មសិក្សាការងារ (Apprenticeship)» តាមគំរូនៃប្រព័ន្ធ TAFE របស់ប្រទេសអូស្ត្រាលី ដែលជាទម្រង់ “រៀនផង ធ្វើការផង” ( Earn and Learn) ដោយធានាបាននូវការការពារសិទ្ធិ និងផលប្រយោជន៍របស់សិក្ខាកាមយ៉ាងពេញលេញ។

ជាការឆ្លើយតប លោកស្រី ធេនណាល អូហ្សេនណេស៊ី បានសម្តែងការគាំទ្រយ៉ាងពេញទំហឹងចំពោះគំនិតផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមរដ្ឋមន្ត្រី និងបានសន្យាថានឹងចាត់ឱ្យក្រុមការងារបច្ចេកទេសនៃសាលា ACE ជួបពិភាក្សាលម្អិតបន្ថែមលើកិច្ចការងារនេះ។ លោកស្រីបានកោតសរសើរយ៉ាងខ្លាំងចំពោះការរីកចម្រើននៃវិស័យ TVET នៅកម្ពុជា ពិសេសនវានុវត្តន៍ឌីជីថលនៅ អេស ខេមបូឌា ដែលទើបសម្ពោធកាលពីថ្ងៃទី១៦ ខែមីនានេះ ដោយលោកស្រីបានចាត់ទុកថាជាគំរូដ៏ល្អមួយសូម្បីតែសម្រាប់ស្ថាប័ននៅប្រទេសអូស្ត្រាលី។

ក្រៅពីវិស័យអប់រំ ឯកឧត្តម ហេង សួរ បានលើកទឹកចិត្តឱ្យលោកស្រីក្នុងនាមជាតំណាងធុរកិច្ចអូស្ត្រាលី ជួយជំរុញភាពសកម្មរបស់សភាពាណិជ្ជកម្មអូស្ត្រាលីប្រចាំកម្ពុជា ដើម្បីធ្វើជាស្ពានផ្សារភ្ជាប់ និងទាក់ទាញវិនិយោគិនអូស្ត្រាលី ព្រមទាំងសហគមន៍ខ្មែរ-អូស្ត្រាលី ឱ្យមកបណ្តាក់ទុននៅកម្ពុជាឱ្យកាន់តែច្រើនឡើងបន្ថែមទៀត៕

អត្ថបទ៖ ឈិត បូរ៉ាវី 


អត្ថបទដែលទាក់ទង

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1
ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា

2026/07/23 07:04:06 pm
​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm