លោក Mosharraf Zaidi គឺជាអ្នកនាំពាក្យនាយករដ្ឋមន្រ្តីប៉ាគីស្ថាន និយាយថា ប្រតិបត្តិការយោធានឹងបន្តនៅប្រទេសអាហ្វហ្គានីស្ថាន ។
លោកនិយាយថា លោកសូមបញ្ជាក់ឲ្យបានច្បាស់ថា ប្រតិបត្តិកយោធាទាំងអស់ នឹងបន្តរហូតដល់មានការផ្លាស់ប្តូរទាំងទង្វើ និងការពិតជាក់ស្តែងនៅដែនដីគ្រប់គ្រងដោយរបបតាលីបង់អាហ្វហ្គានីស្ថាន ។

លោក Hamdullah Fitrat គឺជាអ្នកនាំពាក្យរដ្ឋាភិបាលតាលីបង់របស់អាហ្វហ្គានីស្ថាននិយាយកាលពីថ្ងៃអង្គារថា មនុស្សជាង ៤០០នាក់ ត្រូវបានសម្លាប់ និង ២៦៥នាក់ផ្សេងទៀត បានរងរបួស នៅក្នុងការវាយប្រហារតាមច្រកអាកាសរបស់ប៉ាគីស្ថានលើមជ្ឈមណ្ឌលស្តារនីតិសម្បទាគ្រឿងញៀន ស្ថិតក្នុងទីក្រុងកាប៊ុល ដែលជាឧបទ្ទេវហេតុស្លាប់មនុស្សច្រើនបំផុត ចាប់តាំងពីការប្រយុទ្ធគ្នាផ្ទុះឡើងរវាងប្រទេសជិតខាងទាំង ២ កាលពីខែតុលា ឆ្នាំ ២០២៥ ។
ប៉ាគីស្ថាន ច្រានចោលថា សេចក្តីថ្លែងការណ៍មួយនេះ មិនពិត និងបំភាន់ការពិត ដោយពួកគេនិយាយថា ពួកគេមានគោលដៅលើទីតាំងយោធាតែប៉ុណ្នោះ និងជាហេដ្ឋារចនាសម្ព័ន្ធគាំទ្រក្រុមភេរវកម្ម ។
លោក Fitrat និយាយថា ការវាយប្រហារលើមជ្ឈមណ្ឌលស្តារនីតិសម្បទាគ្រឿងញៀន Omar ស្ថិតក្នុងទីក្រុងកាប៊ុល បានកើតឡើងនៅវេលាម៉ោងប្រហែល ៩ យប់ ម៉ោងក្នុងស្រុក ថ្ងៃចន្ទ ។
លោកបានសរសេរនៅលើបណ្តាញ Xថា មជ្ឈមណ្ឌលនេះមានគ្រែចំនួន ២ពាន់គ្រែ ហើយការវាយឆ្មក់បានបំផ្លាញផ្នែកធំៗនៃអគារ ។ ចំនួនអ្នកស្លាប់បានកើនឡើងដល់យ៉ាងហោចណាស់ ៤០០ នាក់ ខណៈ ប្រហែល ២៥០ នាក់ផ្សេងទៀតត្រូវបានរាយការណ៍ថារងរបួស ៕
