កីឡា​ជិះ​សេះ​បើក​យុទ្ធនា​ការប្រកួត ៦​សប្ដាហ៍​ម្ដង​ដើម្បី​សម្រួច​គោលដៅ​ស៊ី​ហ្គេម​ឆ្នាំ​២០២៣

2022/03/29 05:35:44 pm        397

​ជិះ​សេះ៖ សហព័ន្ធ​បង្ហាត់​ជិះសេះ​កម្ពុជាបានសម្រេច​បើក​យុទ្ធនាការ​ថ្មី ជាមួយ​ការប្រកួត​រៀងរាល់ ៦​សប្ដាហ៍​ម្ដង ដើម្បី​ជំរុញ និង​បង្កើន​សមត្ថភាព​កីឡាករ​-​កីឡាការិនីពិសេស​ក្រុម​ជម្រើសជាតិ​របស់ខ្លួន ក្នុង​ដំណើរ​ត្រៀម​ឆ្ពោះ​ទៅធ្វើ​ម្ចាស់ផ្ទះ​ការប្រកួត​កីឡា​ស៊ី​ហ្គេមឆ្នាំ​២០២៣ ខណៈ​សហព័ន្ធ​មាន​ទិសដៅ​ដណ្ដើម​មេដាយមាស​យ៉ាងហោច ១​គ្រឿង។​

​លោកស្រី ទេព ម៉ូ​ណា ប្រធាន​សហព័ន្ធបាន​គូសបញ្ជាក់ថា ព្រឹត្តិការណ៍​នេះរៀបចំឡើង​ដើម្បី​បង្កើន​គុណភាព​បច្ចេកទេស​របស់​កីឡាករ​-​កីឡាការិនី​ជម្រើសជាតិ​កីឡា​ជិះសេះ​កម្ពុជា​ឲ្យ​កាន់តែ​មុត​ស្រួច សម្រាប់​ត្រៀម​ដណ្ដើម​មេដាយក្នុងនាម​ជា​ម្ចាស់ផ្ទះ​ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ដ្រ​នា​ឆ្នាំ​២០២៣ បន្ថែម​លើ​ការយកចិត្តទុកដាក់​ហ្វឹកហាត់​របស់​ពួកគេ។​ ​ប្រធាន​សហព័ន្ធ​ដដែល​បន្ដថា ការប្រកួត​កីឡា​ជិះសេះ​ផ្លោះ​របារឆ្នាំ​២០២២ ដែល​សហព័ន្ធ​កំណត់​រៀបចំ​រៀងរាល់ ៦​សប្ដាហ៍​ម្ដងនេះគឺមាន ២​កម្រិតគឺ​ការប្រកួត​កម្រិត​កីឡាករ​-​កីឡាការិនី​ធម្មតា និង​ការប្រកួត​កម្រិត​ជំនាញនៃ​ក្រុម​ជម្រើសជាតិដែល​ប្រកួត​លើ ៣​វិញ្ញាសារួមមាន​វិញ្ញាសា​ផ្លោះ​របារ​កម្ពស់ ២០ ទៅ ៣០​សង់ទីម៉ែត្រ​, កម្ពស់ ៥០ ទៅ ៧០​សង់ទីម៉ែត្រ និង​កម្ពស់ ១​ម៉ែត្រ​ឡើង។​

​លោកស្រី​បន្ថែមថា សម្រាប់​គោលដៅ​ប្រជែង​មេដាយតាម​ស​ន្ទ​ស្សន៍​មេដាយមាស ១​គ្រឿង​របស់​គណៈកម្មាធិកា​រ​ជាតិ CAMSOC គឺ​លោកស្រី​ដាក់​ក្តី​សង្ឃឹមលើ​ការ​លោត​កម្ពស់ ១,២០​ម៉ែត្រទៅ ១,២៥​ម៉ែត្រ ហើយ​កម្ពុ​ជាមាន​សេះ ២ក្បាលដែល​អាច​លោត​កម្ពស់​នេះ​បាន​។ សម្រាប់​ការហ្វឹកហាត់​បំប៉ន​បច្ចេកទេស ក្រៅពី​ការហ្វឹកហាត់​ក្នុងស្រុកក៏មាន​គម្រោង​ប​ញ្ចូ​ន​កីឡាករ​-​កីឡាការិនីចេញទៅ​ហ្វឹកហាត់​នៅ​ប្រទេស​បារាំង និង​ប្រទេស​ថៃមុន​ស៊ី​ហ្គេម ២០២៣ ចូល​មកដល់​ទៀតផង៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        81
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        363
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        451

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm