ភ្ញៀវទេសចរចិន នៅតែមិនទៅកម្សាន្តជប៉ុន ដោយបន្តធ្លាក់ចុះរយៈពេល ៣ខែជាប់គ្នា

2026/03/19 01:25:54 am        43

ទិន្នន័យផ្លូវការ បានបង្ហាញនៅថ្ងៃពុធ (ទី១៨ ខែមីនា ឆ្នាំ២០២៦) នេះថា ភ្ញៀវទេសចរចិនទៅលេងកម្សាន្តប្រទេសជប៉ុន បានធ្លាក់ចុះ ៤៥,២ភាគរយ នៅក្នុងខែកុម្ភៈ បើធៀបនឹងឆ្នាំមុន ដោយនេះគឺជាផលប៉ះពាល់ ដោយសារជម្លោះផ្នែកការទូត រវាងប្រទេសទាំង២ ដែលអូសបន្លាយរយៈពេល ៣ខែជាប់គ្នា។

នៅមុននេះ អ្នកធ្វើដំណើរចិន គឺជាប្រភពភ្ញៀវទេសចរដ៏ធំបំផុត នៅជប៉ុន ដែលរួមចំណែកដល់ការរីកចម្រើន នៅក្នុងទឹកដីនៃផ្កាសាគូរ៉ា និងភ្នំហ្វូជី ដោយការទៅលេងនោះត្រូវបានជំរុញដោយសារប្រាក់យ៉េនធ្លាក់ទាប ដែលធ្វើឲ្យការដើរទិញឥវ៉ាន់មានតម្លៃថោក។

ប៉ុន្តែនៅក្នុងខែមករា កូរ៉េខាងត្បូងបានវ៉ាដាច់ចិន ក្នុងនាមជាក្រុមទេសចរធំបំផុត ជានិន្នាការមួយដែលបន្តនៅក្នុងខែកុម្ភៈ ដោយភ្ញៀវទេសចរមកពីប្រទេសនេះ បានកើនឡើង ២៨,២ភាគរយ ពោលគឺដល់ចំនួន ១,១លាននាក់។ អង្គការទេសចរណ៍ជាតិជប៉ុន បានឲ្យដឹងថា ចំនួននោះប្រៀបធៀបទៅនឹងភ្ញៀវទេសចរចំនួន ៣៩៦.៤០០នាក់ មកពីចិនដីគោក កាលពីខែមុន។

ទិន្នន័យបានបង្ហាញថា តាមការប្រៀបធៀប ប្រទេស និងតំបន់ចំនួន ១៨ បានបង្កើតកំណត់ត្រាថ្មី សម្រាប់ចំនួននៃពលរដ្ឋរបស់ពួកគេដែលបានទៅលេងកម្សាន្តប្រទេសជប៉ុន ក្នុងខែកុម្ភៈ ក្នុងនោះរួមមានទាំងកូរ៉េខាងត្បូង កោះតៃវ៉ាន់ និងសហរដ្ឋអាមេរិកផងដែរ។ ចំនួនភ្ញៀវទេសចរមកពីទីក្រុងហុងកុង ក៏បានកើនឡើង ១៩,៦ភាគរយផងដែរ បើប្រៀបធៀបទៅនឹងឆ្នាំមុន។

ចំនួនអ្នកទេសចរចិនទៅកម្សាន្តប្រទេសជប៉ុន បានធ្លាក់ចុះ ៤៥ភាគរយរួចហើយ កាលពីខែធ្នូឆ្នាំមុន និងធ្លាក់ចុះយ៉ាងខ្លាំង ៦០,៧ភាគរយ នៅខែមករា។ ផ្ទុយទៅវិញ ប្រទេសដទៃទៀត រួមទាំងកូរ៉េខាងត្បូង បានឃើញចំនួនអ្នកទេសចរចិនកើនឡើង។

ទំនាក់ទំនងជប៉ុន-ចិន មានសភាពកាន់តែអាក្រក់ទៅៗ ចាប់តាំងពីលោកស្រីនាយករដ្ឋមន្ត្រី Sanae Takaichi បានលើកឡើងកាលពីខែវិច្ឆិកាឆ្នាំមុនថា ជប៉ុនអាចធ្វើអន្តរាគមន៍យោធា អំឡុងពេលមានប៉ុនប៉ងណាមួយរបស់ចិន ក្នុងការគ្រប់គ្រងកោះតៃវ៉ាន់ដែលទីក្រុងប៉េកាំងចាត់ទុកថា ជាផ្នែកនៃទឹកដីរបស់ខ្លួន៕

អត្ថបទដែលទាក់ទង

អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm        1
ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm        1
មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm