ប្រព័ន្ធផ្សព្វផ្សាយអ៊ីរ៉ង់ បានឲ្យដឹងនៅថ្ងៃពុធនេះថា អ៊ីស្រាអែល និងសហរដ្ឋអាមេរិក បានបើកការវាយប្រហារថ្មីនៅទូទាំងតំបន់ជាច្រើននៃប្រទេសនេះ រួមទាំងរដ្ឋធានីតេអេរ៉ង់ផងដែរ។
ក្នុងចំណោមទីតាំងដែលរងការវាយប្រហារ គឺតំបន់នានាក្នុងខេត្ត Lorestan និងទីក្រុង Hamedan ដែលស្ថិតនៅភាគខាងលិចនៃប្រទេសអ៊ីរ៉ង់ រួមទាំងខេត្ត Fars នៅភាគខាងត្បូង។

ទីភ្នាក់ងារសារព័ត៌មាន Tasnim បាននិយាយថា៖«មនុស្ស ៧នាក់ ត្រូវបានសម្លាប់ និង ៥៦នាក់ បានរងរបួស នៅក្នុងការវាយប្រហាររបស់អាមេរិក និងអ៊ីស្រាអែល លើតំបន់លំនៅឋាន នៅក្នុងទីក្រុង Dorud ក្នុងខេត្ត Lorestan ។
សារព័ត៌មាន AFP មិនអាចផ្ទៀងផ្ទាត់តួលេខដោយឯករាជ្យបានទេ។
គេហទំព័រ Mizan Online របស់តុលាការ បាននិយាយថា ការវាយប្រហាររបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែល បានត្រូវចំអគារតុលាការមួយ ក្នុងខេត្ត Fars៕
