ទីក្រុងមួយរបស់ជប៉ុនបង្ហាញពីវិធីទប់ស្កាត់ភ្លើងឆេះព្រៃ ខណៈចំហេះព្រៃកើនឡើងនៅទូទាំងពិភពលោក

2026/03/19 02:08:29 am        70

ការរីករាលដាល់ភ្លើងឆេះព្រៃ កាន់តែខ្លាំងក្លាឡើងនៅទូទាំងពិភពលោក ក្នុងរយៈពេល ១ឆ្នាំកន្លងមកនេះ បណ្តាលឲ្យមានការបំផ្លិចបំផ្លាញទ្រង់ទ្រាយធំ ។ អង្គការសហប្រជាជាតិ(UN)ប៉ាន់ប្រមាណថា ភ្លើងឆេះព្រៃបានបំផ្លិចបំផ្លាញដីព្រៃ ៣៩០លានហិចតានៅទូទាំងពិភពលោក អំឡុងឆ្នាំ ២០២៥ ពោលគឺមានផ្ទៃដីស្មើនឹងជិតសហភាពអឺរ៉ុបទាំងមូល ។

ជប៉ុនប្រឈមដូចគ្នានឹងគ្រោះមហន្តរាយភ្លើងឆេះព្រៃនេះ ។ ស្ថានភាពអាកាសធាតុស្ងួតខ្លាំងរយៈពេលយូរ បង្កឲ្យមានភ្លើងឆេះព្រៃទាំងនៅក្នុងទីក្រុង និងតាមតំបន់ព្រៃភ្នំ ។ កាលពីខែមករា ភ្លើងឆេះព្រៃនៅខេត្ត Yamanashi បានបំផ្លិចបំផ្លាញដីព្រៃជិត ៤០០ហិចតា ហើយនិងចំណាយពេលជាង ១ខែ ទើបអាចគ្រប់គ្រងវាបាន ។

ស្របពេលហានិភ័យកើនឡើងទាំងអស់នេះ ទីក្រុងមួយរបស់ជប៉ុន បានចំណាយពេលជាង ១សតវត្សរ៍ រៀនពីវិធីសាស្រ្តដោះស្រាយបញ្ហាភ្លើងឆេះព្រៃ ។ ទីក្រុង Hakodate ដែលជាទីក្រុងកំពង់ផែដ៏ស្រស់ស្អាតមួយនៅកោះភាគខាងជើង Hokkaido របស់ជប៉ុន មានប្រវត្តិសាស្រ្តភ្លើងឆេះព្រៃដ៏ខ្ទេចខ្ទាំ ។

សព្វថ្ងៃ តាមដងផ្លូវនៅក្នុងទីក្រុងមួយនេះ មានស្លាកសញ្ញាដាស់តឿនពីរឿងរ៉ាវអតីតកាលនៃភ្លើងឆេះព្រៃ រួមទាំងមានក្បាលម៉ាស៊ីនទឹកពន្លត់អគ្គិភ័យពណ៌លឿងផងដែរ ។ នៅកន្លែងផ្សេងទៀតនៅក្នុងប្រទេសជប៉ុន ក្បាលម៉ាស៊ីនទឹកពន្លត់អគ្គិភ័យមានពណ៌ក្រហម ។ ជម្រើសរបស់ទីក្រុង Hakodate ក្នុងការលាបពណ៌លឿងលើក្បាលម៉ាស៊ីនទឹកពន្លត់អគ្គិភ័យ ដោយសារមានរឿងរ៉ាវដ៏សែនជូចត់ ។

ចាប់ពីចុងសតវត្សរ៍ទី ១៩ រហូតដល់ដើមសតវត្សរ៍ទី ២០ ទីក្រុងមួយនេះ បានជួបហេតុការណ៍ភ្លើងឆេះព្រៃម្តងហើយម្តងទៀត ។ ភ្លើងឆេះព្រៃស្លាប់មនុស្សច្រើនបំផុត បានកើតឡើងកាលពីឆ្នាំ ១៩៣៤ ពេលដែលភ្លើងឆេះព្រៃទ្រង់ទ្រាយធំមួយ បានបំផ្លាញ ២ភាគ៣ នៃទីក្រុង Hakodate និងបានសម្លាប់មនុស្សជាង ២ពាន់នាក់ ។ ក្រោយមក ក្រុមនគរូបនីយកម្មទីក្រុងមួយនេះ បានធ្វើដំណើរទៅកាន់សហរដ្ឋអាមេរិក ដើម្បីសិក្សាពីវិធីធ្វើទំនើបកម្មហេដ្ឋារចនាសម្ព័ន្ធពន្លត់អគ្គីភ័យ និងទប់ស្កាត់គ្រោះមហន្តរាយនាពេលអនាគត ។

ក្រោយមកពួកគេបានរចនាក្បាលមីស៊ីនទឹកពន្លត់អគ្គិភ័យមានក្បាល ៣ ជំនួសឲ្យក្បាលមួយ ដើម្បីងាយស្រួលក្នុងការបញ្ចេញទឹក អំឡុងពេលគ្រាអាសន្ន ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        155
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        144
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        143

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm