
ស្របពេលដែលគុយបា ប្រឈមនឹងវិបត្តិថាមពល និងដាច់ចរន្តអគ្គិសនីទូទាំងប្រទេស សមាជិកដំបូងនៃបេសកកម្មជំនួយសកលដែលដឹកស្បៀងអាហារ គ្រឿងផ្គត់ផ្គង់វេជ្ជសាស្រ្ត និងបន្ទះស្រូបពន្លឺព្រះអាទិត្យទម្ងន់ ២០តោន បានទៅដល់ទីក្រុងឡាហាវ៉ាន់ នាថ្ងៃពុធនេះ ។
រៀបចំឡើងដោយក្រុមសម្ព័ន្ធជឿនលឿន ក្បួនអាមេរិក Nuestra ទៅកាន់គុយបា(NACC) ត្រូវបានគេចាត់ទុកថាជាសកម្មភាពគាំទ្រមនុស្សធម៌សម្រាប់ប្រទេសកោះមួយនេះ ហើយនិងការតវ៉ាប្រឆាំងនឹងការបិទប្រេងរបស់សហរដ្ឋអាមេរិកលើគុយបា ។
ក្បួនដឹកជញ្ជូនជំនួយមួយនេះ រួមមានទាំងក្រុមអ្នកតំណាងគណបក្សនយោបាយឆ្វេងនិយមអឺរ៉ុប សហជីពពាណិជ្ជកម្ម និងក្រុមអ្នកគាំទ្រដែលបានចាកចេញពីទីក្រុង Milan កាលពីថ្ងៃអង្គារ ។
ចាប់តាំងពីប្រតិបត្តិការកាលពីខែមករារបស់សហរដ្ឋអាមេរិក ក្នុងការដកតំណែងប្រធានាធិបតីវេណេស៊ុយអេឡាដែលជាសម្ព័ន្ធមិត្តរបស់គុយបា គឺលោក Nicolas Maduroរហូតមក ទីក្រុងវ៉ាស៊ីនតោន បានបង្កើនសម្ពាធសេដ្ឋកិច្ចកម្រិតអតិបរមា លើទីក្រុងឡាហាវ៉ាន់ ជាមួយនឹងការបិទប្រេងទាំងស្រុង ធ្វើឲ្យការដឹកជញ្ជូនប្រេងបរទេសមិនអាចទៅដល់ប្រទេសគុយបា ក្នុងរយៈពេល ៣ខែកន្លងមកនេះ ។
លោក Mauro Trombin ស្ថិតក្នុងចំណោមប្រតិភូដែលមានទំនាក់ទំនងជាមួយគណបក្សនយោបាយអ៊ីតាលី Europa Verde និយាយថា សហភាពអឺរ៉ុប រដ្ឋាភិបាលអ៊ីតាលី និងរដ្ឋាភិបាលអង់គ្លេស គួរតែជំទាស់ និងដាក់សម្ពាធលើលោកប្រធានាធិបតី Trump ឲ្យដកចេញការហាមឃាត់នេះលើប្រទេសគុយបា ៕