ពលរដ្ឋលីបង់និយាយពីការវាយប្រហាររបស់អ៊ីស្រាអែលថា ពួកគេចង់ឲ្យពួកយើងឈឺចាប់តែប៉ុណ្ណោះ

2026/03/19 04:48:05 am        27


គ្រឿងចក្របានបោសសម្អាតកម្ទេចកម្ទីនៅសង្កាត់ Bachoura ស្ថិតនៅកណ្តាលទីក្រុងបេរូតនាថ្ងៃពុធនេះ ក្រោយការវាយប្រហាររបស់អ៊ីស្រាអែល បានធ្វើឲ្យអគាររាបដល់ដី ។

យន្តហោះចម្បាំងអ៊ីស្រាអែល បានវាយប្រហារតំបន់ភាគកណ្តាលទីក្រុងបេរូត នៅព្រឹកថ្ងៃពុធនេះ ដោយបំផ្លិចបំផ្លាញអគារផ្ទះល្វែង ក្នុងតំបន់ដែលរងការវាយប្រហារយ៉ាងខ្លាំងក្លាបំផុតនៅកណ្តាលរដ្ឋធានីប្រទេសលីបង់មួយនេះ ស្របពេលសង្រ្គាមសហរដ្ឋអាមេរិក-អ៊ីស្រាអែលលើអ៊ីរ៉ង់ ។

មុនការវាយប្រហារលើសង្កាត់ Bachoura យោធាអ៊ីស្រាអែល បានចេញការព្រមាននៅលើបណ្តាញព័ត៌មានសង្គមថា អគារនឹងក្លាយជាគោលដៅវាយប្រហារ គឺត្រូវបានប្រើប្រាស់ដោយក្រុមហេសបូឡា ។

លោក Abu Khalil ដែលរស់នៅតំបន់នោះ និយាយថា លោកបានជួយមនុស្សឲ្យរត់ភៀសខ្លួនចេញពីផ្ទះជិតខាង នៅព្រឹកនេះ ក្រោយការព្រមានរបស់អ៊ីស្រាអែល ។

លោកនិយាយប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រថា វាគឺជាប្រតិបត្តិការមួយគ្រាន់តែធ្វើឲ្យពួកយើងឈឺចាប់ប៉ុណ្ណោះ ធ្វើឲ្យមនុស្សភ័យខ្លាច ធ្វើឲ្យក្មេងៗខ្លាចរអារ ពីព្រោះថា គ្មានគោលដៅយោធានៅទីនោះឡើយ ។

យោងតាមការអះអាងរបស់អាជ្ញាធរលីបង់ បានឲ្យដឹងថា ពុំមានការព្រមានស្រដៀងគ្នាធ្វើឡើងនោះទេ សម្រាប់ការវាយប្រហារលើអគារផ្ទះល្វែង នៅស្រុកភាគកណ្តាល ២កន្លែងផ្សេងទៀត ដែលបានសម្លាប់មនុស្ស ១២នាក់ ។

ស្របពេលដែលអ៊ីស្រាអែលវាយប្រហារតំបន់ជាយក្រុងភាគខាងត្បូងទីក្រុងបេរូត គ្រប់គ្រងដោយក្រុមហេសបូឡាអស់រយៈពេលជាច្រើនថ្ងៃមកហើយ ការវាយប្រហារចុងក្រោយនេះ ស្ថិតក្នុងចំណោមការវាយប្រហារដ៏អាក្រក់បំផុត លើតំបន់ភាគកណ្តាលទីក្រុងបេរូត ក្នុងរយៈពេលជាច្រើនទសវត្សរ៍កន្លងមកនេះ ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        148
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        138
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        137

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm