រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងអ្នកសម្របសម្រួល UN ពិភាក្សាអំពីការប្រយុទ្ធប្រឆាំងនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងបញ្ហាសំខាន់ៗមួយចំនួន

2026/03/19 02:36:08 pm        181

ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ន៨ងលោកជំទាវ Vladanka Andreeva អ្នកសម្របសម្រួលអង្គការសហប្រជាជាតិ (UN) ប្រចាំព្រះរាជាណាចក្រកម្ពុជា បានពិភាក្សាការងារក្សាអំពីកិច្ចការងារមួយចំនួនពាក់ព័ន្ធនឹងយុត្តិធម៌អនិតិជន, ភាពចង្អៀតណែនក្នុងពន្ធនាគារ, ការប្រយុទ្ធប្រឆាំងគ្រឿងញៀន និងការប្រយុទ្ធប្រឆាំងនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាជាដើម។ ជំនួបពិភាក្សា បានធ្វើឡើងកាលពីរសៀលថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦។

ជាកិច្ចចាប់ផ្តើម ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានធ្វើការស្វាគមន៍យ៉ាងកក់ក្តៅជូនចំពោះលោកជំទាវ Vladanka Andreeva និងសហការី មកកាន់ទីស្តីការក្រសួងយុត្តិធម៌ និងបានឆ្លៀតឱកាសថ្លែងអំណរគុណដល់ភ្នាក់ងារនៃអង្គការសហប្រជាជាតិ​​ ដែលកន្លងមកតែងផ្តល់ការគាំទ្រ​ និងកិច្ចសហប្រតិបត្តិការដល់រាជរដ្ឋាភិបាលកម្ពុជា​​ ជាពិសេសក្រសួងយុត្តិធម៌​​ ដើម្បីជាឧត្តមប្រយោជន៍របស់ប្រជាជនកម្ពុជា។

ជាការឆ្លើយតប​​ លោកជំទាវក៏បានថ្លែងអំណរគុណជូនចំពោះឯកឧត្តមឧបនាយករដ្ឋមន្ត្រីដែលបានចំណាយពេលវេលាទទួលជំនួបសម្តែងការគួរសម និងបានសម្តែងនូវអារម្មណ៍សោមនស្សរីករាយដែលបានវិលត្រឡប់មកបំពេញការងារនៅប្រទេសកម្ពុជាវិញ ក្នុងតួនាទីជាអ្នកសម្របសម្រួលអង្គការសហប្រជាជាតិថ្មីប្រចាំព្រះរាជាណាចក្រកម្ពុជា។

នៅក្នុងជំនួបនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងលោកជំទាវ Vladanka Andreeva បានពិភាក្សាអំពីកិច្ចសហប្រតិបត្តិការរវាងក្រសួងយុត្តិធម៌ និងភ្នាក់ងារផ្សេងៗនៃអង្គការសហប្រជាជាតិ ជាពិសេស OHCHR, UNICEF, UNDP, និង UNODC។

ទន្ទឹមនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងលោកជំទាវ ក៏បានពិភាក្សាអំពីកិច្ចការងារមួយចំនួនពាក់ព័ន្ធនឹងយុត្តិធម៌អនិតិជន, ភាពចង្អៀតណែនក្នុងពន្ធនាគារ, ការប្រយុទ្ធប្រឆាំងគ្រឿងញៀន និងការប្រយុទ្ធប្រឆាំងនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាជាដើម។ ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីក៏បានលើកឡើងអំពីបញ្ហាប្រឈមមួយចំនួនពាក់ព័ន្ធនឹងការដោះស្រាយកិច្ចការខាងលើនេះ ដោយបានធ្វើការសង្កត់ធ្ងន់លើសារៈសំខាន់នៃការចូលរួមគាំទ្រពីដៃគូសហការនានា។ ជាការឆ្លើយតប លោកជំទាវក៏បានឯកភាពបើកទ្វារផ្តល់កិច្ចសហប្រតិបត្តិការយ៉ាងទូលំទូលាយបំផុតជូនក្រសួងយុត្តិធម៌ ដើម្បីដោះស្រាយបញ្ហាប្រឈមទាំងនោះ។

ជាកិច្ចបញ្ចប់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងលោកជំទាវក៏បានពិភាក្សាលើបញ្ហាព្រំដែនកម្ពុជា-ថៃ ដែលបង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់ជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា។ លោកជំទាវ Vladanka Andreeva បានបញ្ជាក់ផងដែរថា លោកជំទាវ និងក្រុមការងារនឹងពិនិត្យលទ្ធភាពក្នុងការផ្តល់ការគាំទ្រដល់ជនភៀសសឹក តាមរយៈភ្នាក់ងារអង្គការសហប្រជាជាតិដែលមានការពាក់ព័ន្ធ។ អត្ថបទ: វង្ស សុភាព

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 11:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm