ព្រះខ័នរាជ ឡើងជួបបឹងកេត នៅវគ្គ ១/២ ពានសម្ដេចតេជោ ហ៊ុន សែន ក្រោយ​វាយ​បក​ឈ្នះ​គិរីវង់​ ៤-១

2026/03/19 10:21:38 am        312

ក្លិបបាល់ទាត់ ព្រះខ័នរាជស្វាយរៀង បានឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ នៃ​ពាន​រង្វាន់​សម្តេច​អគ្គ​មហា​សេនាបតីតេជោ ហ៊ុន សែន លើកទី១៩ (ថ្នាក់ជាតិ) ឆ្នាំ២០២៥-២៦ ដោយ​ត្រូវ​ជួប​ក្រុម​បឹងកេត បន្ទាប់ពីពួកគេ បានវាយបកឈ្នះក្រុមគិរីវង់សុខសែនជ័យ ដោយលទ្ធផល ៤-១ ក្នុង​ជំនួប​ជើង​ទី២ នៃវគ្គ ៨ក្រុមចុងក្រោយ នៅពហុកីឡដ្ឋានជាតិមរតកតេជោ កាលពីល្ងាចថ្ងៃទី១៨ ខែ​មីនា ឆ្នាំ២០២៨។

ក្រោយ​ភ្លាត់ចាញ់ក្រៅដី ២-១ កាលពីជើងទី១ ព្រះខ័នរាជស្វាយរៀង ធ្វើបាន​យ៉ាង​ល្អ​ក្នុង​ជំនួប​ជើង​ទី​២ លើទឹកដីរបស់ខ្លួន ជាមួយការលេងដាក់សម្ពាធលើគិរីវង់សុខសែនជ័យ តាំង​ពី​ចាប់​ផ្ដើម​វគ្គ​ទី១ រហូតរកបាន ៤គ្រាប់ជាបន្ដបន្ទាប់ ដោយកីឡាករ Yudai Ogawa នៅនាទី១១, ញាណ សុស៊ីដាន នៅនាទី៣៨, Peprah Kwame នៅនាទី៤៣ និង Patrick Robson នៅនាទី៥៥ មុន​កីឡាករ Ekene Azike រកបាន ១គ្រាប់ចុងម៉ោងឲ្យគិរីវង់សុខសែនជ័យ តាម​រយៈ​ការ​ស៊ុត​បាល់​ពិន័យ ​១១ម៉ែត្រ នៅនាទី៩០+៤។

សរុបទាំង ២ជើង ព្រះខ័នរាជស្វាយរៀង បានយកឈ្នះគិរីវង់សុខសែនជ័យ ៥-៣ ដែល​ជួយ​ឲ្យ​ក្រុម​ជើង​ឯករងឆ្នាំចាស់នេះ ឡើងទៅជួបក្រុមបឹងកេត នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ បន្ទាប់​ពី​ក្រុម​នាគ​ខៀវបឹងកេត បានទម្លាក់ក្រុមកងយោធពលខេមរភូមិន្ទ នៅវគ្គ ៨ក្រុមចុងក្រោយដូចគ្នា។ សម្រាប់​វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ នឹងបន្ដការប្រកួត ២ជើង នាថ្ងៃទី២២ និងថ្ងៃទី២៩ ខែមេសា ឆ្នាំ​២០២៦ ខាងមុខ ដើម្បីស្វែងរកក្រុមឈ្នះឡើងទៅវគ្គផ្ដាច់ព្រ័ត្រ នៃពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន រដូវកាលនេះ៕ អត្ថបទ លី ឈុនឡា



អត្ថបទដែលទាក់ទង

Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 03:21:04 pm        1
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 02:22:24 pm        1
ក្រុមបាល់ទាត់នារីកម្ពុជា ទទួលបានត្រឹមលេខ៤ ពាន AFF Cup របូតកៅអី AFF Championship 2027
2026/07/23 12:45:24 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី

2026/07/23 04:43:21 pm
​គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm
​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/22 10:53:31 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am