ភាគហ៊ុនអាស៊ីបានធ្លាក់ចុះនៅថ្ងៃព្រហស្បតិ៍ ១៩មីនានេះ ខណៈតម្លៃប្រេងបានកើនឡើងដោយសារតែជម្លោះនៅមជ្ឈិមបូព៌ា។ សន្ទស្សន៍ភាគហ៊ុន Nikkei 225 របស់ជប៉ុនបានធ្លាក់ចុះ ២,៤% ហើយទីផ្សារអាស៊ីទូលំទូលាយបានធ្លាក់ចុះជាង១,៣%។ ប្រេងឆៅ Brent របស់អាមេរិក បានកើនឡើងលើសពី១១១ ដុល្លារក្នុងមួយបារ៉ែល។

មុនពេលការប្រកាសអត្រាការប្រាក់ សន្ទស្សន៍ Nikkei 225 របស់ជប៉ុនបានធ្លាក់ចុះ ២,៤ % ហើយខណៈវិនិយោគិនបានកាត់បន្ថយហានិភ័យ សន្ទស្សន៍ទីផ្សារអាស៊ីទូលំទូលាយក៏បានធ្លាក់ចុះជាង ១,៣% ផងដែរ។ បន្ទាប់ពីការធ្លាក់ចុះ១,៤ % កាលពីថ្ងៃពុធសប្ដាហ៍នេះ នៅក្នុងសន្ទស្សន៍ភាគហ៊ុនS&P 500 និង Nasdaq 100 របស់សហរដ្ឋអាមេរិកបានធ្លាក់ចុះបន្តិច។

ក្តីបារម្ភអំពីផលប៉ះពាល់រយៈពេលវែងនៃជម្លោះបានកើនឡើងដោយការវាយប្រហាររវាងអ៊ីរ៉ង់ និងអ៊ីស្រាអែលលើការហេដ្ឋារចនាសម្ព័ន្ធថាមពលសំខាន់ៗ រួមទាំងការខូចខាតដល់រោងចក្រនាំចេញឧស្ម័នធម្មជាតិរាវធំជាងគេបំផុតនៅលើពិភពលោកនៅកាតា ដែលបណ្តាលឱ្យប្រេងឆៅ Brent កើនឡើងលើសពី ១១១ ដុល្លារក្នុងមួយបារ៉ែល។

បន្ទាប់ពីសេចក្តីថ្លែងការណ៍របស់លោក Jerome Powell ប្រធានធនាគារកណ្តាលសហរដ្ឋអាមេរិកថា ជម្លោះអ៊ីរ៉ង់បាននាំមកនូវភាពមិនច្បាស់លាស់ជាថ្មីដល់ចក្ខុវិស័យអតិផរណា ដែលធ្វើឱ្យប៉ះពាល់ដល់អត្រាការប្រាក់កាន់តែពិបាកទស្សន៍ទាយ បណ្ណបំណុលបានលក់ចេញច្រើនដើម្បីទប់ហានីភ័យកាលពីថ្ងៃពុធ ដែលធ្វើឲ្យទិន្នផលកើនឡើងខ្ពស់ និងជំរុញប្រាក់ដុល្លារហក់ឡើង។ ក្រុមមន្ត្រីបានរក្សាអត្រាការប្រាក់មិនផ្លាស់ប្តូរ ហើយបន្តរំពឹងថានឹងមានការកាត់បន្ថយនៅឆ្នាំនេះ៕