២៦ ក្រុមចូលរួមប្រជែងជើងឯកកីឡាប៉េតង់ខេត្តកណ្តាលប្រចាំឆ្នាំ២០២៦

2026/03/19 05:55:50 pm        155

ក្នុង​គោលបំណងអភិវឌ្ឍវិស័យកីឡាប៊ូល និងប៉េតង់ ឱ្យកាន់តែមានភាពរីកចម្រើន បង្កើន​សក្កា​នុពល​នៅ​ខេត្តកណ្តាល មន្ទីរអប់រំ យុវជន និងកីឡាបានរៀបចំប្រជុំបច្ចេកទេស និង​ចាប់​ឆ្នោត​ចែក​ពូល​ការ​ប្រកួតកីឡាប៊ុល និងប៉េតង់ ជ្រើសរើសជើងឯកថ្នាក់ខេត្ត ប្រចាំឆ្នាំ២០២៦ ដើម្បី​ជំរុញ​ឱ្យ​ការប្រកួតនេះដំណើរការដោយរលូន ដោយទទួល​បាន​ក្រុម​ចូល​រួម​ប្រកួត​ប្រជែង​ជើង​ឯក​នៃ​វិញ្ញាសានីមួយៗមាន២៦ក្រុម។ ការប្រកួតនេះនឹង ចាប់ពីថ្ងៃទី១៩-២២ ខែមីនា ឆ្នាំ២០២៦ នៅ​តាមទីលានប៉េតង់ក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល។

លោក ពៅ វណ្ណា ប្រធានការិយាល័យអប់រំកាយ និងកីឡា នៃមន្ទីរអប់រំ យុវជន និង​កីឡា​ខេត្ត​កណ្តាល​ជម្រាប​ជូនថា តំណាងក្លឹបនានា ដែលចូលរួមប្រកួតនេះ ដើម្បីឱ្យ​បាន​សម្រេច​លទ្ធ​ផល​ល្អ​ប្រ​សើរ និងសមស្របតាមលក្ខណៈបច្ចេកទេស គណៈកម្មការ​រៀបចំ​ការ​ប្រកួត​បាន​ស្នើ​ដល់​តំណាង​ក្លឹប​ទាំងអស់ត្រូវកំណត់អត្តសញ្ញាណកីឡាករ កីឡាការិនីប៉េតង់ ជៀស​វាង​ការ​បន្លំ​អាយុ​កីឡាករ​ ឬនាំកីឡាករពីរាជធានី ឬខេត្តផ្សេងៗក្រៅពីស្ថិតនៅក្នុងខេត្តកណ្តាល។ លោកបន្តថា គោល​បំណងនៃការប្រកួតនេះ គឺធ្វើឡើងស្របតាមផែនការអភិវឌ្ឍរបស់មន្ទីរអប់រំខេត្តកណ្តាល ដើម្បី​ផលិតធនធានឆ្នើមៗលើប្រភេទកីឡាប៊ូល និងប៉េតង់ប្រចាំខេត្ត ត្រៀម​ចូល​រួម​ប្រកួត​ថ្នាក់​ជាតិ ​ក្នុងឆ្នាំ២០២៦ ក្រោមការរៀបចំរបស់ក្រសួងអប់រំ យុវជន និងកីឡា។

បន្ថែម​ពីលើនេះ លោក ពៅ វណ្ណា ចាត់ទុកថា តាមរយៈការប្រកួតនេះនឹងផ្តល់ឱកាសដល់កីឡាករ កីឡា​ការិនីចូលរួមលេងកីឡា ដើម្បីសុខភាព មិត្តភាព និងសាមគ្គីភាព ក៏ដូច​ជា​ស្វែង​រក​ធន​ធាន​ថ្មី​ៗ​ប្រចាំ​ខេត្ត​កណ្តាលឱ្យកាន់តែសម្បូរបែប និងគុណភាព សម្រាប់បំពេញបន្ថែមដល់សហព័ន្ធជាតិ ក្នុង​ការបំពាក់បំប៉ន ហ្វឹកហាត់ ដល់កីឡាករ កីឡាការិនី វ័យក្មេង ត្រៀមការប្រកួត យុវជនអាស៊ី និង​ការប្រកួតសកលវិទ្យាល័យអាស៊ីអាគ្នេយ៍នាពេលខាងមុខ ដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះ។ 

សូមជម្រាបថា គណៈកម្មាធិការបច្ចេកទេស បានដាក់វិញ្ញាសាប្រកួតរួមមាន ៣នាក់ទល់៣នាក់ ផ្នែក​វ័យចាស់,វិញ្ញាសាឯក្តជន ផ្នែកយុវជន ផ្នែកនារី និងវិញ្ញាសា២នាក់ទល់ ២នាក់ ផ្នែកវ័យចាស់ និងផ្នែកយុវជន និងផ្នែកនារី៕

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        1
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        1
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm