អ៊ុយ​ក្រែ​ន​កំណត់​យក​បទ​ឈប់​បាញ់​ជា​គោលដៅ​នៃ​ការចរចា​ជុំ​ថ្មី​ជាមួយ​រុស្ស៊ី​នៅ​ទួរគី​

2022/03/29 06:35:06 pm        890

​អ៊ុយ​ក្រែ​ន៖ អ៊ុយ​ក្រែ​ន​និយាយ​ថា ខ្លួន​មាន​វត្ថុបំណង​ចំនួន​ ២ នៅ​ជំនួប​ចរចា​ទល់មុខ​គ្នា​ជា​លើកដំបូង​ជាមួយ​ភាគី​រុស្ស៊ី ក្នុង​រយៈពេល​ជាង​ ២​សប្ដាហ៍​មកនេះ​ដែល​គ្រោង​នឹង​ធ្វើឡើង​នៅ​ក្នុង​ប្រទេស​ទួរគី​នៅ​ថ្ងៃ​អង្គារ​នេះ នោះ​គឺ​ការធានា​ឲ្យ​មាន​បទ​ឈប់​បាញ់ ទោះបី​ភាគី​ទាំង​២ នៅតែ​មិន​មាន​ការ​ជឿ​ជាក់​លើ​គ្នា​ក្នុង​ការ​ទម្លាយ​ភាព​ជាប់​គាំង​នេះ​ក៏ដោយ ខណៈ​ដែល​មន្ត្រី​សហរដ្ឋអាមេរិក​មួយ​រូប​ព្រមាន​ថា ​លោក​ប្រធានាធិបតី​រុស្ស៊ី Vladimir Putin ទំនងជា​ពុំបាន​ត្រៀមខ្លួន​សម្រប​សម្រួល​បញ្ចប់​សង្គ្រាម​នេះនៅឡើយ​ទេ។

​ការ​លុកលុយ​របស់​រុស្ស៊ី​រយៈកាល​ជាង​ ១​ខែ​មកនេះ​ដែល​ជា​សង្គ្រាម​ធំ​បំផុត​នៅ​អឺរ៉ុប​ខាងកើត ​ចាប់​តាំង​ពី​សង្គ្រាម​លោក​លើក​ទី​២ មកគេ​បាន​មើល​ឃើញ​មនុស្ស​ជាង​ ៣លាន ៨សែន​នាក់​រត់​ភៀសខ្លួន​ទៅ​កាន់​បរទេស ដោយ​បន្សល់ទុក​នៅ​មនុស្ស​រាប់​ពាន់​នាក់​ស្លាប់ ឬ​រង​របួស និង​កាត់ផ្ដាច់​សេដ្ឋកិច្ច​របស់​រុស្ស៊ី​ឲ្យ​ឯកា​ពី​ពិភពលោក​។​ អ្នកនាំពាក្យ​អភិបាលក្រុង Mariupol និយាយ​ថា ​មនុស្ស​ជិត ៥​,០០០​នាក់​រួម​ទាំង​កុមារ ២១០​នាក់​បាន​ស្លាប់​ក្នុង​ទីក្រុង​ដែល​ត្រូវ​បាន​ឡោម​ព័ទ្ធ Mariupol ភាគ​ខាង​ត្បូង​របស់​ប្រទេស​អ៊ុយ​ក្រែ​ន ​ចាប់​តាំង​ពី​រុស្ស៊ី​ចូល​លុក​លុយ​កាលពី​ខែ​មុន។​

​អ្នក​នៅ​រស់​រាន​មាន​ជីវិត​បាន​ពិពណ៌នា​ប្រាប់​ ពី​រឿងរ៉ាវ​គួរ​ឲ្យ​រន្ធត់​របស់​អ្នក​ដែល​បាន​ស្លាប់ ព្រោះតែ​គ្មាន​ថ្នាំ​ពេទ្យព្យា​បាល និង​សាកសព​ជាច្រើន​ត្រូវ​គេ​កប់​ឲ្យ​តែ​មាន​កន្លែង​ទំនេរ និង​ស្ត្រី​ជាច្រើន​ត្រូវ​ឆ្លង​ទន្លេ​ក្នុង​បន្ទប់​ក្រោម​ដី​។ ​គណៈ​ប្រតិភូ​អ៊ុយ​ក្រែ​ន​បាន​ទៅដល់​ទីក្រុង​អ៊ី​ស្តង់​ប៊ុល ប្រទេស​ទួរគីកាលពី​ថ្ងៃ​ចន្ទ មុន​ការចរចា​ដែល​គ្រោង​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​អង្គារ​នេះ​រហូតដល់​ថ្ងៃ​ទី​៣០ ​ខែ​មីនា​នេះ​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        125
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        118
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        117

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm