ISI ទម្លាក់ក្រុមជើងឯកភ្នំពេញក្រោន ឡើងវគ្គ ១/២ ពានសម្ដេចតេជោ ហ៊ុន សែន លើកដំបូង

2026/03/19 06:28:10 pm        147

ក្រុមបាល់ទាត់ ISI ដង្កោសែនជ័យ បានធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើល បន្ទាប់ពីទម្លាក់ក្រុមការពារតំណែងជើងឯកភ្នំពេញក្រោន ត្រឹមវគ្គ ៨ក្រុមចុងក្រោយ បន្ទាប់ពីយកឈ្នះ ២-០ ក្នុងជំនួបជើងទី២ នៅកីឡដ្ឋានភ្នំពេញក្រោន កាលពីល្ងាចថ្ងៃទី១៨ ខែមីនា ដើម្បីបើកទំព័រប្រវត្តិសាស្ដ្រឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ លើកដំបូង នៃពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី១៩ ឆ្នាំ២០២៥/២៦ (ថ្នាក់ជាតិ)។

ក្រោយប្រកួតស្មើគ្នា ២-២ នៅកីឡដ្ឋាន អាយអេសអាយ ផាក កាលពីជើងទី១ គេឃើញក្រុមភ្នំពេញក្រោន បានព្យាយាមលេងដាក់សម្ពាធខ្លាំងលើក្រុមភ្ញៀវ តាំងពីវិនាទីដំបូង តែមិនអាចទម្លាយរបាំងការពារក្រុមលោក ទុំ សារ៉ាយ បានឡើយ ផ្ទុយទៅវិញ ត្រូវបានកីឡាករ ហាវ ខុសនេត្រ រកបានគ្រាប់នាំមុខ ១គ្រាប់មុនឲ្យ ISI ដង្កោសែនជ័យ នៅនាទី៣២ ដែលនាំឲ្យក្រុមសិង្ហក្រហម កាន់តែព្យាយាមវាយសម្រុក តែបន្ដរារាំងបានយ៉ាងល្អពីខ្សែការពារ និងអ្នកចាំទីក្រុមភ្ញៀវ ។ មិនតែប៉ុណ្ណោះ នៅចុងម៉ោង កីឡាករ Lancine Diakete  ក៏បានបន្ថែមគ្រាប់ទី២ នៅនាទី៩០+២ ដែលជួយឲ្យក្រុម ISI ដង្កោសែនជ័យ ឈ្នះលើក្រុមភ្នំពេញក្រោន ២-០ តែម្ដង។

សរុបលទ្ធផលទាំង ២ជើង ISI ដង្កោសែនជ័យ បានយកឈ្នះក្រុមខ្លាំងភ្នំពេញក្រោន ដែលជាក្រុមការពារតំណែងជើងឯកឆ្នាំចាស់ ដោយលទ្ធផល ៤-២ ដែលនាំឲ្យក្រុមដំរីជ័យ មានមូលដ្ឋាននៅតំបន់វេងស្រេង បានឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ដោយត្រូវជួបក្រុមវិសាខា ចំនួន ២ជើង នាចុងខែមេសាខាងមុខ ដើម្បីកាត់សេចក្ដីក្រុមឈ្នះឡើងវគ្គផ្ដាច់ព្រ័ត្រ នៃពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន ឆ្នាំ២០២៥/២៦៕ អត្ថបទ លី ឈុនឡា

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        72
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        295
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        367

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm