ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍កាលពីថ្ងៃពុធថា ប្រទេសកូរ៉េខាងជើងបានចាប់ផ្តើមមហោស្រពកីឡាជាតិនិទាឃរដូវឆ្នាំនេះនៅក្នុងទីក្រុងព្យុងយ៉ាង។
វីដេអូដែលផ្តល់ដោយទីភ្នាក់ងារព័ត៌មានរដ្ឋ KCNA បានបង្ហាញពីរដ្ឋមន្ត្រីក្រសួងវប្បធម៌រាងកាយ និងកីឡាកូរ៉េខាងជើង Kim Il Guk ថ្លែងសុន្ទរកថានៅក្នុងពិធីបើកកាលពីថ្ងៃអង្គារដោយមានអ្នកចូលរួមទស្សនាការប្រកួតបាល់បោះ។
KCNA បាននិយាយថា ក្នុងអំឡុងពិធីបុណ្យនេះ អ្នកលេងអាជីព និងស្ម័គ្រចិត្តនឹងចូលរួមប្រកួតប្រហែល ៥៤០ វិញ្ញាសានៃ 30 ប្រភេទកីឡាដូចជាបាល់ទាត់ បាល់បោះ បាល់ទះ លើកទម្ងន់ កាយសម្ព័ន្ធ និងតេក្វាន់ដូជាដើម។
មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានធ្វើឱ្យកីឡាក្លាយជាការផ្តោតសំខាន់នៃផែនការរបស់ខ្លួន ក្នុងការលើកកម្ពស់ជីវភាពរស់នៅ។ ចាប់តាំងពីលោកឡើងកាន់អំណាចក្នុងឆ្នាំ ២០១១ ការចំណាយលើកីឡានៅក្នុងថវិកាជាតិប្រចាំឆ្នាំបានកើនឡើងលឿនជាងវិស័យដទៃទៀត នេះបើយោងតាមរបាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ៕ អត្ថបទ៖នាង សុភាវុធ

