អ៊ុយក្រែនព្រមានថាខ្លួន កំពុងប្រឈមកង្វះខាតមីស៊ីល ហើយសង្គ្រាមអ៊ីរ៉ង់ ប៉ះពាល់ដល់ការចរចាសន្តិភាព

2026/03/19 12:07:20 pm        117

ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy បានចេញការព្រមានយ៉ាងដាច់ណាត់មួយកាលពីថ្ងៃពុធ ១៨មីនាសប្ដាហ៍នេះថា ប្រទេសរបស់លោកកំពុងប្រឈមនឹងកង្វះខាតមីស៊ីលដ៏សំខាន់ ខណៈសង្គ្រាមនៅតែបន្តនៅមជ្ឈិមបូព៌ាបានបង្វែរធនធាន និងការយកចិត្តទុកដាក់របស់លោកខាងលិចចេញពីជម្លោះរុស្ស៊ី-អ៊ុយក្រែន។ នៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ BBC លោក Zelenskyy បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងអំពីផលប៉ះពាល់ជាបន្តបន្ទាប់នៃសង្គ្រាមអ៊ីរ៉ង់លើសមត្ថភាពការពារជាតិរបស់អ៊ុយក្រែន។

លោក Zelenskyy បានអះអាងថា ស្ថានភាពនេះកំពុងផ្តល់អត្ថប្រយោជន៍ដោយផ្ទាល់ដល់រុស្ស៊ីតាមរយៈបណ្តាញជាច្រើន។ លោកថា បន្ថែមពីលើតម្លៃថាមពល វាមានន័យថាជាការថយចុះនៃធនបម្រុងរបស់អាមេរិក និងការថយចុះនៃក្រុមហ៊ុនផលិតប្រព័ន្ធការពារដែនអាកាស។ ដូច្នេះអ៊ុយក្រែន ក៏មានការថយចុះនៃធនធានដែរ។

មេដឹកនាំអ៊ុយក្រែនរូបនេះ បានព្យាករណ៍ថានឹងមាន ការខ្វះខាត នៃមីស៊ីល Patriot ដោយហៅកង្វះខាតនេះថាជាបញ្ហាប្រឈម ហើយបានសួរថាតើពេលណាស្តុកទុកទាំងអស់នៅមជ្ឈិមបូព៌ានឹងអស់។

លោកបានផ្តល់តួលេខផលិតកម្មដ៏គួរឱ្យចាប់អារម្មណ៍ដើម្បីបង្ហាញពីទំហំនៃបញ្ហានេះ ថា អាមេរិកផលិតមីស៊ីល ៦០-៦៥ គ្រាប់ក្នុងមួយខែ។ ស្រមៃមើលថា មីស៊ីល ៦៥ គ្រាប់ក្នុងមួយខែ ដូច្នេះ ក្នុងមួយឆ្នាំអាចផលិតបានប្រហែល ៧០០-៨០០ គ្រាប់ តែប៉ុណ្ណោះ ។ ហើយនៅថ្ងៃដំបូងនៃសង្គ្រាមមជ្ឈិមបូព៌ា មីស៊ីលចំនួន ៨០៣ គ្រាប់ត្រូវបានប្រើប្រាស់។

លោក Zelenskyy បានបង្ហាញថា ភាពតានតឹងដែលកំពុងបន្តកើតមាននៅមជ្ឈិមបូព៌ាបានបណ្តាលឱ្យការចរចាសន្តិភាពទាក់ទងនឹងអ៊ុយក្រែន ត្រូវបានពន្យារពេលឥតឈប់ឈរ ដោយសារតែសង្គ្រាមអ៊ីរ៉ង់ ដែលបានចាប់ផ្តើមនៅថ្ងៃទី ២៨ ខែកុម្ភៈ នៅពេលអាមេរិក និងអ៊ីស្រាអែល បើកការវាយលុករួមគ្នាលើអ៊ីរ៉ង់៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី
2026/07/23 04:43:21 pm        1
ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm        1
ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី

2026/07/23 04:43:21 pm
​គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm
​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/22 10:53:31 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am