ប្រមុខចារកម្មអាមេរិក៖ រដ្ឋាភិបាលអ៊ីរ៉ង់ បានចុះខ្សោយ ប៉ុន្តែហាក់ដូចជានៅរក្សារចនាសម្ព័ន្ធបានដដែល

2026/03/19 07:30:27 pm        74

ប្រធានការិយាល័យចារកម្មជាតិរបស់សហរដ្ឋអាមេរិក លោកស្រី Tulsi Gabbard បាននិយាយកាលពីថ្ងៃពុធ (១៨ មីនា) ថា រដ្ឋាភិបាលអ៊ីរ៉ង់ បានចុះខ្សោយយ៉ាងខ្លាំង ចាប់តាំងពីសង្រ្គាមចាប់ផ្តើមកាលពីថ្ងៃទី២៨ ខែកុម្ភៈមក ប៉ុន្តែហាក់បីដូចជានៅរក្សារចនាសម្ព័ន្ធដឹកនាំរបស់ខ្លួនបានដដែល ហើយទីក្រុងតេអេរ៉ង់ រួមទាំងក្រុមសកម្មប្រយុទ្ធតំណាងរបស់ខ្លួន នៅតែមានសមត្ថភាពក្នុងការវាយប្រហារលើផលប្រយោជន៍អាមេរិក និងសម្ព័ន្ធមិត្តក្នុងតំបន់មជ្ឈិមបូព៌ា។

លោកស្រី Gabbard បានលើកឡើងក្នុងសេចក្តីថ្លែងការណ៍បើកសវនាការប្រចាំឆ្នាំរបស់គណៈកម្មាធិការចារកម្មព្រឹទ្ធសភា ស្តីពីការគំរាមកំហែងទូទាំងពិភពលោកចំពោះសហរដ្ឋអាមេរិកថា៖ «របបដឹកនាំនៅអ៊ីរ៉ង់ ហាក់ដូចជានៅតែមានរចនាសម្ព័ន្ធនៅឡើយ ប៉ុន្តែត្រូវបានធ្វើឱ្យចុះខ្សោយយ៉ាងខ្លាំងដោយសារប្រតិបត្តិការ Epic Fury» ដែលលោកស្រីចង់សំដៅលើយុទ្ធនាការយោធារបស់អាមេរិក និងអ៊ីស្រាអែល ប្រឆាំងនឹងអ៊ីរ៉ង់។

លោកស្រី Gabbard បន្តថា៖ «ទោះជាយ៉ាងនេះក្តី អ៊ីរ៉ង់ និងក្រុមតំណាងរបស់ខ្លួន នៅតែមានសមត្ថភាព និងបន្តវាយប្រហារលើផលប្រយោជន៍របស់អាមេរិក និងសម្ព័ន្ធមិត្តនៅក្នុងមជ្ឈិមបូព៌ា។ ប្រសិនបើរបបអរិភាពនេះនៅតែរស់រានមានជីវិត អ៊ីរ៉ង់នឹងស្វះស្វែងចាប់ផ្តើមកិច្ចប្រឹងប្រែងជាច្រើនឆ្នាំ ដើម្បីកសាងកងកម្លាំងមីស៊ីល និងយានដ្រូនរបស់ខ្លួនឡើងវិញ»។

សវនាការសភាដែលមានរយៈពេល ២ម៉ោងកន្លះនេះ បានផ្តោតសំខាន់លើសង្រ្គាមអ៊ីរ៉ង់ ដែលឥឡូវនេះបានឈានចូលដល់សប្តាហ៍ទី៣របស់ខ្លួន។ ក្រុមសមាជិកសភា រួមទាំងសមាជិកបក្សសាធារណរដ្ឋរបស់លោកប្រធានាធិបតី Donald Trump ក៏ដូចជាសមាជិកបក្សប្រជាធិបតេយ្យ បាននិយាយថា ពួកគេចង់បានព័ត៌មានបន្ថែមអំពីយុទ្ធនាការមួយនេះ ដែលបានសម្លាប់មនុស្សរាប់ពាន់នាក់ រំខានដល់ជីវិតមនុស្សរាប់លាននាក់ និងធ្វើឱ្យកក្រើកទីផ្សារថាមពល និងទីផ្សារភាគហ៊ុន៕

អត្ថបទដែលទាក់ទង

ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm        1
អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm        1
អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា

2026/07/23 07:04:06 pm
​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm