បាល់ទាត់៖ ក្រុមបិសាចក្រហម Manchester United បានចាប់ផ្តើមការចរចាកិច្ចសន្យាថ្មីជាមួយកីឡាករសំខាន់ពីររូបគឺ Marcus Rashford និងខ្សែការពារ Luke Shaw បន្ទាប់ពីជោគជ័យក្នុងការបន្តកិច្ចសន្យាជាមួយ Bruno Fernandes។ បើតាមការចុះផ្សាយរបស់សារព័ត៌មាន ESPN ឱ្យដឹងថា Rashford និង Shaw នៅមានសុពលភាពកិច្ចសន្យានៅដំណាច់ឆ្នាំ២០២៣ តែអ្នកទាំងពីរត្រូវមានទំរង់លេងល្អជាងនេះ ដើម្បីធានាថាកិច្ចសន្យាថ្មីនឹងកើតមាន។

យ៉ាងណាក្តី Manchester United ត្រូវបានគេរំពឹងថា ចង់រក្សាកីឡាករទាំងពីរនាក់ច្រើនជាងបណ្តោយឲ្យផុតកិច្ចសន្យា រឺលក់ចេញ។ ថ្មីៗនេះដែរ Manchester United ទើបតែបានជោគជ័យ ក្នុងការព្រមព្រៀងកិច្ចសន្យាថ្មីជាមួយកីឡាករ Playmaker, Bruno Fernandes ដែលរំពឹងថានឹងប្រកាសក្រោយកីឡាករវ័យ ២៨ឆ្នាំរូបនេះបញ្ចប់បេសកកម្មជាមួយ ក្រុមជំរើសជាតិព័រទុយហ្កាល់។ សូមបញ្ជាក់ថា ក្រៅពីកីឡាករបីខាងលើ Manchester United នឹងមានកីឡាករសំខាន់ៗជាច្រើនអាចនឹងដើរចេញដោយគ្មានតំលៃផ្ទេរ ក្រោយចប់រដូវកាលនេះមានដូចជា Paul Pogba និង Jesse Lingard ជាដើមដែលនឹងផុតកិច្ចសន្យាក្រោយចប់រដូវកាលនេះ៕
អត្ថបទ៖នាង សុភាវុធ